ហេតុផលសំខាន់ ៣យ៉ាង ដែលអ្នកមិនគួរ គេងទាំងសក់សើម

ការគេងទាំងសក់សើម មិនមែនមានន័យថាមិនមានបញ្ហា ដូចអ្នកទាំងអស់គ្នា ធ្លាប់ជឿជាក់នោះទេ។ ហេតុផល ៣យ៉ាង ដែលអ្នកគួរហាលសក់ឲ្យស្ងួតសិន មុនពេលគេង មានដូចខាងក្រោម៖

ហេតុផលសំខាន់ ៣យ៉ាង ដែលអ្នកមិនគួរ គេងទាំងសក់សើម
រូបភាពតំណាងនៃការគេងទាំងសក់សើម

1. ការឈឺក្បាល៖ សីតុណ្ហភាពរាងកាយរបស់អ្នក កើនឡើងនៅក្នុងតំណាក់កាល​គេងលក់ស្កប់ស្កល់។ កម្តៅក្នុងខ្លួននឹងកើនឡើង ហើយបើសិនជាអ្នក គេងដោយប្រើកន្សែងពោះគោរុំសក់ នោះសំណើមក្បាល អាចបង្កឲ្យទៅជាការឈឺក្បាលផងដែរ។

2. ការបង្ករោគ៖  ខ្នើយ គឺជាកន្លែងដែលបាក់តេរី អាចរីកលូតលាស់បាន ព្រោះពួកវាស្រូបយក ជាតិញើស កោសិកាដែលងាប់ៗ និងស្បែកមានជាតិខ្លាញ់ ដែលជាប់លើក្បាលរបស់អ្នក។ សក់ដែលសើម អាចផ្តល់សំណើមដល់ខ្នើយរបស់អ្នក ហើយជាមួយគ្នានោះដែរ វាក៏អាចបង្កើតធូលី ដែលបង្ករោគថែមទៀតផង។

3. សក់ផុយស្រួយ ឆាប់ដាច់៖ សក់របស់អ្នក នឹងប្រេះបែកយ៉ាងងាយស្រួយ ដោយសារអ្នកគេងទាំងសក់សើម។ ហេតុដូចនេះហើយ ចូរកុំទាន់ចូលគេង បើសិនជាសក់អ្នកមិនទាន់ស្ងួតនៅឡើយ ព្រោះវាជាកត្តានាំឲ្យកើតមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។

ទាំង ៣ចំនុច នេះ ជាហេតុផល មិនគួរគេងទាំងសក់សើម ដែលដកស្រង់ពីប្រភពបរទេស បានចែករំលែក នៅលើអនឡាញ៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត