អភិបាល​ខណ្ឌ​ច្បារអំពៅ​ អញ្ចើញ​បើកបវេសនការ ឆ្នាំ​សិក្សា​ថ្មី ២០១៥-២០១៦ នៅ​វិទ្យាល័យ​ព្រែកថ្មី​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោកអ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ បានអញ្ចើញជាអធិបតី ភាព ក្នុងការបើកបវសនការ ឆ្នាំសិក្សាថ្មី ឆ្នាំ២០១៥-២០១៦ នៅវិទ្យាល័យព្រែកថ្មី ស្ថិតក្នុភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងបរវេសនការឆ្នាំសិក្សាថ្មីខាងលើនេះដែរ ក៏មានការចូលរួមពីសំណាក់លោក ហួត ហុយ នាយក និងលោក ញាណ ចាន់សោភា នាយករងរដ្ឋបាល សាលាខណ្ឌច្បារអំពៅ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណជាង ៦០០នាក់ផងដែរ ។

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃវិទ្យាល័យ ហ៊ុន សែន ព្រែកថ្មីនេះ លោក អ៊ាង សុីផាន បានលើឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទាំងផ្នែកបរិមាណ និងគុណភាព ។លោកអភិបាលខណ្ឌបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីអោយក្លាយខ្លួន ជាកូនល្អ សិស្សល្អ និងមិត្តល្អ សំខាន់ជាងនេះទៅទៀតត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។

លោក បានអំពាវនាវអោយសិស្សានុសិស្សទាំងអស់ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួយ សុវត្ថិភាពនៅពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ចពេលបើកបររថយន្ត ហើយក៏អំពាវនាវអោយយុវជនទាំងអស់ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។ លោកបានសំណូមពរដល់មាតាបិតា ត្រូវជួយជំរុញនិងផ្កល់ឱកាសឱ្យកូនរៀនបានចប់ចុងចប់ដើម។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានផ្តល់ដំបូន្មាន ក៏ដូចជាការចែករំលឹកចំណេះដឹងមួយចំនួន ដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ថា ៖ ការរៀនសូត្រ មិនមែនរៀនលំៗ យករួចខ្លួននោះទេ ពោលត្រូវដាក់ទាំងកាយ និងចិត្ត ក្នុងការរៀនសូត្រក្រេបយកចំណេះដឹង និងចំណេះធ្វើអោយបាន ច្បាស់លាស់ប្រាកដប្រជា សម្រាប់ខ្លួនឯងទៅថ្ងៃមុន ។ លោកអភិបាលខណ្ឌបន្តថា បុគ្គលណាដែលទទួលបាន ពិន្ទុល្អ និងជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងពេលប្រលង គឺជាការខិតខំរបស់បុគ្គលនោះហើយ ដែលព្យាយាមនឹងតស៊ូ ក្នុងការប្រឹងរៀនសូត្រ ហើយការប្រឹងប្រែងនៅពេលនេះ គឺជាចំណេះដឹងដ៏ប្រសើរមួយសម្រាប់ខ្លួនឯង យកវាទៅប្រើប្រាស់ទៅថ្ងៃអនាគត់ និងដើម្បីប្រើប្រាស់សម្រាប់ជួយជ្រុំជ្រាញប្រទេសជាតិ និងសង្គមជាតិយើងទាំងមូលផងដែរ អោយសមទៅនឹងសុភាសិតខ្មែរនិយាយថា  “ ទំពាំងស្នងឬស្សី ” ។

ក្នុងឱកាសបវេសនការ ខាងលើនេះដែរ លោកអភិបាលខណ្ឌក៏បានធ្វើពិធីប្រគល់ប័ណ្ឌសសើរជូនដល់លោកគ្រូ អ្នកគ្រូ និងលោកនាយកសាលា ចំពោះការខិតខំ ប្រឹងប្រែងបង្ហាត់បង្រៀនប្អូនៗសិស្សានុសិស្ស កន្លងមក ។ ក្នុងនោះលោកអភិបាលខណ្ឌក៏បានធ្វើការឧបត្ថម្ភថវិការផ្ទាល់ខ្លួនជូនដល់លោកគ្រូអ្នកគ្រូ ៦៥នាក់ ក្នុងម្នាក់ ៣ម៉ឺនរៀល , ក្រុមកាយរិទ្ឋ ៧២នាក់ ម្នាក់១ម៉ឺនរៀល , សិស្សក្រីក្រ១០នាក់ ក្នុងម្នាក់ទទួលបានកង់ ១គ្រឿង និងធ្វើការឧបត្ថម្ភជូនដល់សាលា៥០ម៉ឺនរៀល រួមទាំងកុំព្យូទ័រមួយឈុតផងដែរ ៕