ប៉ូលិស​ដែល​ធ្វើ​អត្ត​ឃាត​បាញ់​សម្លាប់​ខ្លួន​ឯង​បាន​ទទួល​មរណ​ភាព​ហើយ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ប៉ូលិស​ដែល​បាញ់​សម្លាប់ខ្លួន​ឯង​នៅ​ក្នុង​រថយន្ត​ដោយ​សារ​ខឹង​ប្រពន្ធ​ហាម​មិន​ឱ្យ​ទៅ​ផឹក​ស៊ី​បន្ត​ទៀត​នោះ​បាន​ស្លាប់​ហើយ​កាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១ វិច្ឆិកា នេះនៅក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​។

គួររំលឹក​ថា នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រះ​នាម​ទិវា​១១២ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ខណៈ​ដែល​មន្ត្រី​នគរបាល​រូប​នោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រឿង​មិន​ឲ្យ​ផឹកស៊ី​បន្ត​នៅ​ខារ៉ាអូខេ បន្ទាប់​ពី​ចេញពី​ស៊ី​ការ​មិត្តភក្តិ ទើប​ខឹង​ដក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន​នៅ​ក្នុង​រថយន្ត គ្រា​ដែល​ជន​រង​គ្រោះ​ជិះ​រថយន្ត​ជាមួយ​ប្រពន្ធ ។

ករណី​បាញ់​សម្លាប់​ខ្លួនឯង​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់ ថ្ងៃ​ទី​៣១ តុលា ២០១៥ នៅ​ចំណុច​ក្រោយ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ឈ្មោះ​ចាន់ ផល្លា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ក្រុង ។