សាំយ៉ុង​បុក​រះ​បង្កាន់ដៃ​បណ្តាល​ឱ្យ​​​​ក្រឡាប់​​​ដេក​​កណ្តាល​ផ្លូវ​

​ខេត្ត​មណ្ឌល​គិរី ៖ ​តាម​សចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍មួយ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​​២និង​៣០នាទី​រសៀល​ថ្ងៃទី​១​ ​វិច្ឆិកា នេះ ​គឺ​​​​រថយន្ត​ម៉ាក​សាំយ៉ុង​ មួយ​គ្រឿង ​បុក​រះ​បង្កាន់​ដៃ​របាំង​ផ្លូវ​កោង​​​បណ្តាល​ឱ្យ​​ក្រឡាប់​បោក​ខ្លួន​​ដេក​លើ​ផ្លូវជាតិ​លេខ​៧៨ នៅ​ចម្ងាយ​ប្រមាណ​​​១គីឡូម៉ែត្រ​ទីច្រក​ទ្វារ​អន្តរជាតិ​អូរយាដាវ ​ស្ថិត​នៅ​​​ក្នុង​ភូមិ​ប៉ក​ញ៉ៃ ស្រុក​អូរយាដាវ ។

​ប្រភព​បានបន្ត​ថា ​​មុន​ពេល​កើតហេតុ គេ​ឃើញ​​រថយន្ត​​​ម៉ាក​សាំ​យ៉ុ​ង ​ពណ៌​ស្លែរ ពាក់​ស្លាកលេខ​ភ្នំពេញ​២C-៥៧២៧​ ​​​មួយ​គ្រឿង​​ ​ដឹក​​គ្រឿង​ទេស បើកបរ​ដោយ​ឈ្មោះ ​រតនា ​​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ធ្វើ​ដំណើរ​​ពី​លិច​ទៅ​កើត ចេញ​មក​ពី​ស្រុក​វើន​​សៃ​​ចូល​ទៅ​​ប្រទេស​វៀតណាម​ លុះ​មក​ដល់​កន្លែង​កើតហេតុ​​​សង្ស័យ​អ្នក​បើក​ងងុយដេក​ក៏​រេ​ចង្កូត​បុក​រះ​បង្កាន់ដៃ​របាំង​ផ្លូវ​កោង​រង​កា​ខូចខាត​ប្រ​វៃ​ង​ជាង​១០​ម៉ែត្រ ​​​ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​​ស្លាប់ ឬ​រងរបួស​ក្នុង​ហេតុ​ការណ៍​ខាង​លើនេះ​ឡើយ ៕​

ព័ត៌មាន​លម្អិត​មានផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​