លោក​ម៉ូ​រី​ន​ញ៉ូ បង្ហាញ​ជំហរ​ចង់​ដឹកនាំ​ក្លិប​តោ​ខៀវ​បន្ត​ខណៈ​សម្ពាធ​បណ្ដេញចេញ​កាន់តែ​ឡើង​ខ្ពស់

លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​តោ​ខៀវ Chelsea បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ចាញ់​ក្លិប Liverpool ១-៣ ក្នុង​ទឹកដី​របស់​ខ្លួន​ថា លោក​ចង់​បំពេញការងារ​នៅ​ទឹកដី «​អូ​ល​ត្រ​ហ្វ​ហ្វ​ត​» បន្ត ទោះបី​មាន​លទ្ធផលអាក្រក់​ចាញ់​៦​លើក​តាំងពី​បើក​រដូវ​កាល​ក្ដី ។

អ្នក​សារព័ត៌​មានបាន​ចោទសួរ​លោក​ចូ​សេ ម៉ូ​រី​ន​ញ៉ូ ថា តើ​លោក​គិត​ថា​នេះ​ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​ក្លិប​Chelsea មែនឬ​អត់? លោក​ម៉ូ​រី​ន​ញ៉ូ ឆ្លើយ​ថា «​ទេ​» ទោះបីជា​លោក​ដឹកនាំ​ក្លិប​ចាញ់​ដល់​ទៅ​៦​លើក​ពី​ការ​ចូល​លេង​ចំនួន​១១​លើក​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក អង់គ្លេស​ក៏​ដោយ ។  បច្ចុប្បន្ន​លោក​កំពុង​ត្រៀម​ដឹកនាំ​ក្លិប​ស្វាគមន៍​ក្លិប Dinamokiew នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​យូ​ហ្វា​ឆេ​ម​ពាន​លី​ក នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា និង​សង្ឃឹមថា អ្វី​ៗ​គ្រប់យ៉ាង​នឹង​ដំណើរការ​ជា​ប្រក្រតី ។

ចំណែក​ហាង​ភ្នាល់​ស្របច្បាប់​របស់​អង់គ្លេស ក៏​បាន​បញ្ចុះតម្លៃ​ភ្លា​ល់​លើ​ករណី​ដែល​លោក​ម៉ូ​រី​ន​ញ៉ូ នឹង​ត្រូវ​បណ្ដេញ​ចេញពី​តំណែង​ចាក់​៥​សង​៤ មក​នៅ​ត្រឹម​ចាក់​៣​សង​១ បាន​ន័យ​ថា គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ រូប​នេះ​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​តំណែង​ក្នុង​ភាគរយ​ខ្ពស់ ៕