ស្ថិតិ៖ Ozil ជា​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប


ស្ថិតិ៖ Ozil ជា​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប

ខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរជាតិ​អាល្លឺម៉ង់ បាន​បង្ហាញ​សមត្ថភាព​កំពូល​ម្ដង​ទៀត​ដល់​ក្រុម​កាំភ្លើង​ធំ Arsenal ដោយ​បញ្ជូន (assist) គ្រាប់​បាល់​២​គ្រាប់​ដល់ Olivier Giroud និង Joel Campbell ក្នុង​ជំនួប​ជាមួយ​ក្រុម​ក្ងាន​ព្រៃ Swansea ដោយ​ Arsenal ឈ្នះ ៣-០ កាល​ពី​យប់​មិញ។

 

ស្ថិតិ៖ Ozil ជា​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប

 

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Arsenal បន្ត​តាម​ស្មើ Manchester City ដដែល ឈរ​លេខ​រៀង​ទី​២ ក្នុង​លីក​កំពូល​អង់គ្លេស។ Ozil បាន​លើក​បាល់​ជ្រុង ហើយ Giroud តែត​បញ្ចូល​ទី​ឲ្យ Arsenal នាំ​មុខ ១-០ នៅ​នាទី​ទី​៤៩ ហើយ​នៅ​នាទី​ទី​៧៣ Ozil បាន​អូស​បាល់​ចូល​ប្រអប់​គ្រោះ​ថ្នាក់​ហើយ​បោះ​កាត់​ទៅ​ឲ្យ Campbell បង្ហើយ។

 

បច្ចុប្បន្ន ខ្សែ​បម្រើ​វ័យ ២៧​ឆ្នាំ​រូប​នេះ ស្ថិត​លើ​កំពូល​តារាង​អ្នក​បញ្ជូន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប លើ​មិត្ត​រួម​ក្រុម Santi Cazorla និង Douglas Costa របស់​ Bayern Munich៕

 

ស្ថិតិ៖ Ozil ជា​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប

 

ដោយ៖ សុផាត
ប្រភព៖ Goal