កំលុងពេល​មក​រដូវ យើង​នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា​សិន​

Sanofi

១-​សាច់​ជាប់​ខ្លាញ់​

ពេល​រដូវ​មក ពោះវៀន​នឹង​ប្រឹង​ច្របាច់​ស្ទើរ​គ្រប់ពេលវេលា ប៉ុណ្ណឹង​រាងកាយ​ទទួលរង​ការឈឺ​មួយ​ភាគ​ធំ​បាត់ទៅហើយ ។ ប៉ុន្តែ​ខ្លាញ់​សត្វ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ៗ​នឹងធ្វើ​ឲ្យ អាការ​រលាក​ផ្សេងៗ​កាន់តែ​ដុនដាប​ទៅៗ​អ្នកនឹង​ឈឺពោះ​ខ្លាំង​ឡើង រហូត​ទាល់តែ​ត្រូវ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដែល​វា​មិនល្អ​ចំពោះ​ថ្លើម​ទៀតផង ។​

២-​នំ​ប៊េ​ក​ខឺ​រី​មាន​ក្រែ​ម​

ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​ទាំងអស់​ជា​របស់​ដែល​ត្រូវ​ហាម​ក្នុងកំលុងពេល​មក​រដូវ​នេះ ពីព្រោះ​ទឹកដោះ​សត្វ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ជា​លទ្ធផល​គឺ​វា​មិន​ខុស​អី​ពី​ការ​ញ៉ាំ​សាច់​ជាប់​ខ្លាញ់​ទេ ស្ត្រី​ណា​មិន​ចង់​ឈឺពោះ​កុំ​ប្រថុយ​ល្អ​ជាង ។​

៣-​អាហារ​កែច្នៃ

អាហារ​ទាំងអស់នេះ​ច្រើន​តែមាន​សូ​ដ្យូ​ម​ខ្ពស់​ធ្វើ​ឲ្យ​កោសិកា​កើត​អាការ​ហើម​ទឹក ជាហេតុ​នាំ​ឲ្យ​អ្នក ហើម​ខ្លួន ពិបាក​ក្នុង​ខ្លួន មិន​ស្រួលខ្លួន ហើយ​មុខ​អាច​នឹង​ហើម​រីក​ទាល់តែ​មិន​ហ៊ាន​មើលមុខ​គេ​ចំឡើយ ។​

៤-​កាហ្វេ​អ៊ី​ន​

ពេល​មក​រដូវ អារម្មណ៍​យើង​នឹងមិន​នឹងនរ មានឱកាស​ឆាប់​ស្រពាប់​ស្រពោន ហើយ បើ​ផឹក​កាហ្វេ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី   ន​បន្ថែមទៀត ពេលនោះ​អារម្មណ៍​កាន់តែ​ច្របូកច្របល់​ពិបាក​ទទួលទានដំណេក ជាហេតុ​នាំ​ឲ្យ​អ្នក​កាន់តែ​​ស្រ្តេស ស្រពោន​កម្សត់ ចង់​យំ ដោយ​មិនមាន​ហេតុផល ។​

៥-​នំ​ផ្អែម​

ធ្លាប់​សង្កេត​ទេ​ថា អ្នក​ដែល​ចូលចិត្ត​រសជាតិ​ផ្អែម ច្រើនតែ​អារម្មណ៍​ឆេវឆាវ ព្រោះ​រស​ជាតិ​ស្ករ​នឹង​ផ្តល់​ថាមពល​ចំពោះ​ខួរក្បាល​តែមួយ​រយៈពេល​ខ្លី ។ បន្ទាប់ពីនោះ​ស្ករ​ក្នុងឈាម​ធ្លាក់ចុះ​យ៉ាងគំហុក អ្នកនឹង​ងងុយគេងស្ពឹក​ខួរក្បាលគិត​អ្វី​មិន​ចេញ បើ​មិន​ស្រពាប់ស្រពោន​ក៏​មួម៉ៅ​ក្តៅក្រហាយ​តែម្តង អ្នកណា​នៅ​ជិត​ក៏​មិនបាន​ដែរ ។​

៦-​ជាតិ​អាល់កុល​

​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​គ្រប់​ប្រភេទ​មាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ។ ដូច្នេះ​ការផឹក​នៅពេល​មក​រដូវ វា​នឹងធ្វើ​ឲ្យ​អ្នក ពិបាក​ក្នុង​ខ្លួនខូច​អារម្មណ៍ និង អាច​បង្ក​ឲ្យ​ឈឺពោះ​ខ្លាំង​ផងដែរ ៕​ ឆាន់​-​ចំ​រ៉ា​

Related