លោក​ស៊ី​ន​ហ្សូ អា​បេ ទៅ​កាន់​ក្រុង​សេ​អ៊ូ​ល​លើក​ដំបូង​ក្នុង​អាណត្តិ​ទី​2​របស់​លោក

យោង​តាម YONHAP ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល នា​ថ្ងៃ​ទី​១ វិច្ឆិកា ដើម្បី​ចូលរួម​នា​រសៀល​ថ្ងៃ​នោះ ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​កូរ៉េ​ខាងត្បូង ជប៉ុន និង​ចិន ព្រមទាំង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​នា​ថ្ងៃ​ទី​២ វិច្ឆិកា ជាមួយ​លោកស្រី​ប្រធានាធិបតី PARK GEUN HYE ជា​ការ​ជួប​គ្នា​កំពូក​លើក​ដំបូង​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៣​ឆ្នាំ​កន្លះ​មក​ហើយ ។

លោក​អា​េ​ប ចេញដំណើរ​ទៅ​កាន់​ក្រុង​សេ​អ៊ូ​ល នា​ពេល​ព្រឹក ដែល​នោះ​ជា​ដំណើរ​លើក​ដំបូង​របស់​លោក​ទៅ​កាន់​កូរ៉េ​ខាងត្បូង តាំងពី​ចាប់ផ្តើម​អាណត្តិ​ទី​២​របស់​លោក​មក ។ លោក​ធ្លាប់​មក​កាន់​ក្រុង​សេ​អ៊ូ​ល​១៣​ថ្ងៃ ក្រោយ​ការ​ឡើង​កាន់​អំណាច​លើក​ទី​មួយ​របស់​លោក​កាលពី​ខែតុលា ឆ្នាំ​២០០៨ ដើម្បី​ជួប​គ្នា​កំពូល​ជាមួយ​អតីត​ប្រធានាធិបតី លោក ROH MOO HYUN ។

ទស្សនកិច្ច​លើក​នេះ​របស់​លោក​អា​េ​ប នៅ​ក្រុង​សេ​អ៊ូ​ល​ជា​ទស្សនកិច្ច​សំខាន់​មួយ ព្រោះ ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង​២ មាន​ភាព​តានតឹង​ជុំវិញ​បញ្ហា​នានា​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ ពិសេស​ទាសករ​ផ្លូវភេទ​កាលសម័យ​សង្គ្រាមលោក​លើក​ទី​២ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ចិន លោក LI KEQIANG វិញ​បាន​មក​ដល់​ក្រុង​សេ​អ៊ូ​ល​នា​ថ្ងៃ​ទី​៣១ តុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​កូរ៉េ​ខាងត្បូង ហើយ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​នេះ ។

លោក LI KEQIANG មក​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​កូរ៉េ​ខាងត្បូង ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រីក​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​ស្ថាបនា សំដៅ​ថែរក្សា​សន្តិភាព ព្រមទាំង​ដើម្បី​ការ​អភិវឌ្ឍន៍ និង​ភាព​រុងរឿង​ក្នុង​តំបន់ ៕