តួ​ក​គី​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​រាយការណ៍​ថា កង​យន្តហោះ​តួ​ក​គី​កាលពី​ថ្ងៃ​ទី​៣១ តុលា បាន​ចេញ​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​ស៊ី​រី ពេល​ឈាន​ដល់​ការ​បោះ​ឆ្នោត​សភា​មុន​កាលកំណត់​ក្នុង​ប្រទេស​នេះ ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បញ្ជាក់​ថា បណ្តា​យន្តហោះ​អា​េ​ម​រិ​ក​ក៏​មាន​វត្តមាន ដើម្បី​ជួយ​វាយប្រហារ​ដែរ បើ​ចាំបាច់ ។ យន្តហោះ​តួ​ក​គី​ទាំងអស់​ក្រោយ​វាយប្រហារ​ហើយ​បាន​វិល​មក​កាន់​មូលដ្ឋាន​វិញ ។

ប្រទេស​តួ​ក​គី កាលពី​ខែកក្កដា បាន​ចេញ​មុខ​ដើរតួ​នាទី​កាន់តែ​សកម្ម​មួយ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​បាន​ធ្វើការ​វាយលុក​មួយ​ទាំង​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ទាំង​ប្រឆាំង បណ្តា​គោលដៅ​ពួក​ឃើ​តនៃ​ក្រុម​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK នៅ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់ ។

កាលពី​ថ្ងៃ​ទី​៣០ តុលា កន្លង​មកនេះ ប្រធានាធិបតី​តួ​ក​គី លោក​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ប្រកាស​ថា តួ​ក​គី​បាន​សម្លាប់​ពួក​ភេរវ​ករ​២.០០០​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​នានា៕