បាក់​អគារ​មួយ​នៅ​ចិន​ស្លាប់​មនុស្ស​17​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា ប្រតិបត្តិការ​តាម​រុករក និង​ជួយ​សង្គ្រោះ​បាន​បញ្ចប់ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ក្រោយ​ការ​បាក់​អគារ​មួយ​នៅ​ខេត្ត​ហ៊ឺ​ណា​ន​ភាគ​កណ្តាល​ចិន ។

មនុស្ស​១៧​នាក់​ស្លាប់ ហើយ​២៣​នាក់​ទៀត​រង​របួស ក្នុង​នោះ​៩​នាក់​របួសធ្ងន់ ។ អគារ​មាន​កម្ពស់​២​ជាន់​នេះ​កសាង​កាលពី​ទស​វត្ស​ឆ្នាំ​១៩៩០ ក្នុងភូមិ BEIWUDU ស្រុក​វូ​យ៉ាង បាន​បាក់​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​៣០ តុលា វេលា​ម៉ោង​១៥​និង​៣០​នាទី ម៉ោង​ក្នុងស្រុក ខណៈ​បណ្តា​កម្មករ​ខិតខំ​ពង្រឹង​គ្រឹះ​អគារ​នេះ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ជួយ​កម្មករ​៤០​នាក់ ចេញពី​គំនរ​បាក់បែក ។ អ្នក​ទទួលខុសត្រូវ​ច្រើន​នាក់​នៃ​គ្រោះថ្នាក់​នេះ​ត្រូវ​ប៉ូលិស​ចាប់​ឃុំខ្លួន ហើយ​ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ៕