ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

បរទេស៖ យើងសង្កេតឃើញថា បច្ចុប្បន្ននេះ ស្រាក្រហមកំពុងទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើទីផ្សារទូទាំងពិភពលោក ។ ដោយសារការគាំទ្រ ជាមួយរសជាតិ និងពណ៌ ក្រុមហ៊ុនស្រាក្រហម បានធ្វើការអភិវឌ្ឍ កែច្នៃ ព្រមទាំងតម្លៃ របស់ស្រាកាន់តែថ្លៃឡើងៗ ។

ខាងក្រោមនេះ ជាស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក៖

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

១. Screaming Eagle Cabernet Sauvignon 1992

ជាស្រាក្រហមដែលមានតម្លៃថ្លៃបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក ជាមួយនឹងតម្លៃចំនួន ៥០០.០០០ ដុល្លារអាម៉េរិក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

២. Chateau Margaux 1787

ត្រូវបានគេស្គាល់ថា ជាស្រាក្រហមដ៏មានតម្លៃថ្លៃបំផុត ដែលបានដាក់លក់ជាលើកដំបូងក្នុងតម្លៃ ៥០០.០០០ ដុល្លារអាម៉េរិក ដោយលោក William Sokolin ជាអ្នកជំនួញស្រានៅទីក្រុងញូវយ៉ក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

៣. Chateau Lafite 1787

ស្រាក្រហមនេះ ត្រូវបានគេលក់ទៅឲ្យលោក Malcolm Forbes ជាប្រធានាធិបតីទី៣ របស់សហរដ្ឋអាម៉េរិកនៅឆ្នាំ១៩៨៥ ក្នុងតម្លៃចំនួន ១៦០.០០០ ដុល្លារអាម៉េរិក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

៤. Penfolds Grange Hermitage 1951

ជាស្រាក្រហម ដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី ដែលក្នុងមួយដបមានតម្លៃចំនួន ៣៨.៤២០ ដុល្លារអាម៉េរិក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

៥. Cheval Blanc 1947

នៅក្នុងឆ្នាំ២០០៦ ស្រាក្រហមនេះ ត្រូវបានលក់ចេញចំនួន ៣ដប ដោយក្រុមហ៊ុន Vinfolio នៅទីក្រុង San Francisco ដែលក្នុងមួយដបមានចំណុះចំនួន ៧៥០ មីលីលីត្រ (ml) និងមានតម្លៃ ៣៣.៧៨១ ដុល្លារអាម៉េរិក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

៦. Inglenook Cabernet Sauvignon 1941

ស្រាក្រហមនេះ បានផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាម៉េរិក និងត្រូវបានលក់ក្នុងតម្លៃចំនួន ២៤.៦៧៥ ដុល្លារអាម៉េរិក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

៧. Chateau Mouton-Rothschild 1945

នៅឆ្នាំ ២០០៧ ស្រាក្រហមមួយនេះ ត្រូវបានគេដាក់ដេញថ្លៃនៅក្នុងសារមន្ទីរ Sotheby ទីក្រុងញូវយ៉ក ដែលមានតម្លៃចំនួន ២៣.០០០ ដុល្លារអាម៉េរិក ក្នុងចំណុះដបចំនួន ៧៥០ មីលីលីត្រ (ml) ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

៨. Domaine de la Romanee-Conti 1990

នៅក្នុងឆ្នាំ១៩៩៦ ស្រាក្រហមនេះ ត្រូវបានដាក់លក់នៅឯសារមន្ទីរ Sotheby ទីក្រុងញូវយ៉ក ចំនួន ៨ដប ដែលក្នុងមួយដប មានតម្លៃចំនួន ២០.៩៧៥ ដុល្លារអាម៉េរិក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

៩. Chateau Lafite 1865

ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមស្រាក្រហម ដ៏មានតម្លៃថ្លៃបំផុតក្នុងពិភពលោកគឺ Chateau Lafite 1865 ដែលមានចំណុះដបចំនួន ៧៥០ មីលីលីត្រ (ml) និងតម្លៃចំនួន ៤.៦៥០ ដុល្លារអាម៉េរិក ។

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក

១០. Hateau Margaux 2009 Balthazar

ស្រាក្រហមនេះ ត្រូវបានលក់ផ្ដាច់មុខដោយហាង Le Clos នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ ដែលក្នុងមួយដបមានតម្លៃ ៤.០៦២ ដុល្លារអាម៉េរិក ៕

ស្រាក្រហមទាំង១០ ដែលមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក