ស្ត្រីម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សារ​រាំ​ស្រាត ​និង​ឲ្យ​ប្រុស​ចាក់​ទឹក​ប៉េងប៉ោះ​លើ​ខ្លួន


ស្ត្រីម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សារ​រាំ​ស្រាត ​និង​ឲ្យ​ប្រុស​ចាក់​ទឹក​ប៉េងប៉ោះ​លើ​ខ្លួន

ក្រុម​មន្ត្រី​ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រីម្នាក់​ បន្ទាប់​ពី​នាង​បាន​ដោះ​ខោ​អាវ​រាំ​ និង​ឲ្យ​បុរស​ៗ​ចាក់​ទឹក​ប៉េងប៉ោះ​លើ​រាងកាយ​ក្នុង​ហាង​អាហារ​មួយ​កន្លែង។

 

ស្ត្រីម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សារ​រាំ​ស្រាត ​និង​ឲ្យ​ប្រុស​ចាក់​ទឹក​ប៉េងប៉ោះ​លើ​ខ្លួន

ស្ត្រី​ម្នាក់​នោះ​មាន​ឈ្មោះ​ថា​ Angelic Isabella Valle អាយុ​២៣​ឆ្នាំ​ បាន​ចូល​មក​ក្នុង​ហាង​ខាង​លើ​ដោយ​គ្មាន​សំលៀកបំពាក់ ​​និង​បាន​ក្រឡាប់​តុ​ កៅអី ហើយ​ថែម​ទាំង​ចាក់​ទឹក​ប៉េងប៉ោះ​​ពេញ​ខ្លួន​ទៀត​ផង។

 

Valle ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​មាន​ហេតុ​នេះ​កើត​ឡើង​នៅ​ទីក្រុង Miami សហរដ្ឋអាមេរិក។ នាង​ត្រូវ​បាន​​ប៉ូលិស​ចោទ​ប្រកាន់​ពី​បទ​​បង្ក​ភាព​ចលាចល បង្ហាញ​កាយវិការ​មិន​សមរម្យ ​និង​ការ​ប្រព្រឹត្ត​គ្មាន​សណ្ដាប់ធ្នាប់។

 

ប៉ូលិស​បាន​និយាយ​ថា នាង​បាន​ឡើង​​លើ​តុ​ដោយ​គ្មាន​សំលៀកបំពាក់​ និង​ចាក់​ទឹក​ប៉េងប៉ោះ​លើ​ខ្លួន​អំឡុងពេល​កំពុង​រាំ។ ហើយ​ពេល​នោះ​ក៏​មាន​បុរស​ៗ មួយក្រុមបាន​បន្លំ​ចាក់​ទឹក​ប៉េងប៉ោះ​ និង​ទឹក​លើ​រូប​នាង​ផង​ដែរ។

 

បើ​តាម​ព័ត៌មាន​ក្នុង​តំបន់​បាន​បង្ហាញ​ថា Valle ក៏​បាន​ប្ដឹង​ទៅ​បុរស​ប៉ុន្មាន​នាក់​នោះ​ដោះ​សំលៀកបំពាក់​​របស់​នាង។ តាម​ការ​ឲ្យ​ដឹង Valle គឺ​មាន​សតិ​មិន​គ្រប់គ្រាន់។

 

ស្ត្រីម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សារ​រាំ​ស្រាត ​និង​ឲ្យ​ប្រុស​ចាក់​ទឹក​ប៉េងប៉ោះ​លើ​ខ្លួន

 

ស្ត្រីម្នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ដោយ​សារ​រាំ​ស្រាត ​និង​ឲ្យ​ប្រុស​ចាក់​ទឹក​ប៉េងប៉ោះ​លើ​ខ្លួន

 

ចុចអាន៖ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​មើល​ថែ​ឪពុក​ពិការម្នាក់​ឯង ​​ក្រោយ​ពេល​ម្ដាយ​រត់​ចោល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​asiantown