ក្មេង​ស្រី​អភ័ព្វ​កើត​មក​​មាន​បេះដូង​នៅ​ខាង​ក្រៅ​ គ្មាន​ពេទ្យ​ណា​ហ៊ាន​វះកាត់


ក្មេង​ស្រី​អភ័ព្វ​កើត​មក​​មាន​បេះដូង​នៅ​ខាង​ក្រៅ​ គ្មាន​ពេទ្យ​ណា​ហ៊ាន​វះកាត់

ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​​ដែល​កើត​មក​មាន​បេះដូង​នៅ​ខាង​ក្រៅ​លើ​ទ្រូង​​បាន​ហោះហើរ​រាប់ពាន់​គីឡូម៉ែត្រ​​ពី​ប្រទេស​រុស្សី​ទៅ​អាមេរិក​សង្ឃឹម​ថា​អាច​ទទួល​ការ​វះកាត់ តែ​គ្មាន​ពេទ្យ​ណា​ហ៊ាន​ទទួល​នោះ​ទេ។

 

ក្មេង​ស្រី​អភ័ព្វ​កើត​មក​​មាន​បេះដូង​នៅ​ខាង​ក្រៅ​ គ្មាន​ពេទ្យ​ណា​ហ៊ាន​វះកាត់

 

 

ក្មេង​ស្រី​ម្នាក់​នោះ​ឈ្មោះថា Virsaviya “Bathsheba” Borun-Goncharova ។ បើ​តាម​រូបភាព​ដែល​ម្ដាយ​របស់​នាង​បាន​បង្ហោះ​លើ​អ៊ីនធឺណិត គឺ​អាច​មើល​ឃើញ​ចង្វាក់​បេះដូង​របស់​ក្មេង​ស្រី​លោត​យ៉ាង​ច្បាស់ ​ដោយ​មាន​តែ​ស្រទាប់​ស្បែក​ស្ដើង​គ្រប​ពី​លើ​ដើម្បី​ការពារ​ប៉ុណ្ណោះ។

 

ស្ថានភាព​ជំងឺ​បែប​នេះ​​គឺ​មាន​តិច​ណាស់​ក្នុង​ចំណោម​​ការ​ចាប់​កំណើត​ក្នុង​មនុស្ស​១​លាន​នាក់។ ម្ដាយ​របស់​ក្មេង​ស្រី​​ដែល​មាន​ឈ្មោះ​ថា Dari Borun បាន​ចាកចេញ​ពី​ប្រទេស​រុស្សី​ទៅ​កាន់​អាមេរិក ​​និង​សង្ឃឹមថា​អាច​វះកាត់​ព្យាបាល​ជំងឺ​របស់​កូន។

 

កន្លង​ទៅ​ មាន​មន្ទីរពេទ្យ​​បី​បួនកន្លែង​ហើយ​នៅ​ជុំវិញ​ពិភពលោក ​​បាន​បដិសេធ​សំណើ​វះកាត់​របស់​អ្នក​ស្រី Borun ពី​ព្រោះ​តែ​វា​ពិបាក​ក្នុង​ការ​វះកាត់​ខ្លាំង​ពេក។ ថ្មី​ៗ​នេះ ​ម្ដាយ​ និង​កូន​អភ័ព្វ​​បាន​ហោះ​ទៅ​ទីក្រុង Boston សហរដ្ឋអាមេរិក ប៉ុន្តែ​មន្ទីរពេទ្យ​កុមារ​នៅ​ទី​នោះ​​មិន​អាច​ធ្វើ​ការ​វះកាត់​បាន​ឡើយ​ ព្រោះ​សម្ពាធ​សរសៃ​ឈាម​របស់​ក្មេង​ម្នាក់​នោះ​ខ្ពស់​ខ្លាំង​ពេក។ នេះ​បើ​តាម​អ្នក​ស្រី Borun បាន​ប្រាប់។

 

ពេល​នេះ​គ្រួសារ​អ្នក​ស្រី​បាន​បន្ត​ដំណើរ​ទៅ​ Hollywood ដើម្បី​រក​ថ្នាំ​ដែល​អាច​បន្ថយ​សំពាធ​ឈាម​​របស់​កូន​ស្រី​ឲ្យ​នៅ​ទាប​និង​ដើម្បី​អាច​វះកាត់​បាន។

 

ក្មេង​ស្រី​អភ័ព្វ​កើត​មក​​មាន​បេះដូង​នៅ​ខាង​ក្រៅ​ គ្មាន​ពេទ្យ​ណា​ហ៊ាន​វះកាត់

 

 

ក្មេង​ស្រី​អភ័ព្វ​កើត​មក​​មាន​បេះដូង​នៅ​ខាង​ក្រៅ​ គ្មាន​ពេទ្យ​ណា​ហ៊ាន​វះកាត់

 

 

ចុចអាន៖លោក​យាយ​វ័យ៩៧​ឆ្នាំ ទប់​ទឹក​ភ្នែក​មិន​ជាប់​ពេល​ទទួល​សញ្ញាបត្រ​បាក់ឌុប

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖mirror