គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣១តុលា បណ្តាលឲ្យមនុស្សស្លាប់១នាក់ របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៣លើក យប់៤លើក, បណ្តាលឲ្យមនុស្សស្លាប់១នាក់ (ប្រុស) អ្នករបួសធ្ងន់២នាក់ (ស្រីម្នាក់) និងរបួសស្រាល២នាក់ (ស្រី )។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន៥គ្រឿង។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន១លើក,បត់គ្រោះថ្នាក់២លើក ។

រថយន្តពិន័យសរុបចំនួន ១.៨៣៩គ្រឿង (រថយន្តធំ ៨៤៣គ្រឿង) ស្មើនិង ១.៨៣៩ករណីល្មើសក្រដាសស្នាមមាន ១.២១៩គ្រឿង ស្មើនឹង ១.២១៩ករណី, ចំពោះករណីល្មើសបច្ចេកទេស៦២០ គ្រឿងស្មើនឹង ៦២០ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.០៦៤ គ្រឿង៕