ស្ត្រី​ចិត្ត​បិសាច តែងតែខាំ​បំផ្លាញ​​លិង្គ​មនុស្ស​​ប្រុស ពេល​​កំពុង​​រួម​ភេទ​​តាម​​សណ្ឋា​គារ​

​រដ្ឋ​ផ្លរីដា ៖ នារី​អាមេរិក​​ម្នាក់​​ឈ្មោះ Priscilla Vaughn អាយុ ២៩​​ឆ្នាំ បាន​​ខាំ​​លិង្គ និង​​ពងស្វាស​​ប្រុស​​ស្នេហ៍ ប៉ុន​ប៉ង​​បំផ្លាញ​ចោល ខណៈ​ដែល​​កំពុង​​រួម​ភេទ នៅ​ក្នុង​ស​ណ្ឋា​គារ ផ្លរី​ដា ហើយ​​ត្រូវ​​ប៉ូលិស​​ចាប់​ខ្លួន ពី​បទ​​មនុស្ស​ឃាត​​​គិត​ទុក​​ជា​មុន និង​រំលោភបំពាន លើ​រូបរាងកាយ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ ដើម្បី​រងចាំ​ការផ្តន្ទាទោស​។​

​បុរសរងគ្រោះ​ប្រាប់​ប៉ូលិស​ថា លោក​បាន​ស្គាល់​នាង Priscilla តាម​អ៊ិនធើរណេត និង​បាន​ណាត់ជួប​នាង ដើម្បី​ញ៉ាំ​អាហារ​ពេល​ល្ងាច ជាមួយគ្នា ។ បន្ទាប់ពី​ទទួលទាន អាហារ​យ៉ាង​ឆ្ងាញ់​រួចហើយ នាង​និយាយថា នាង​មិនទាន់​ពេញចិត្ដ​នៅឡើយ​ទេ ដូច្នេះ​ក៏​នាំគ្នា​ទៅ​បន្ទប់ សណ្ឋាគារ​របស់​នាង ។ នៅ​ទីនោះ​បាននាំគ្នា​ជក់​កញ្ឆា ផឹកស្រា និង​សេព​ថ្នាំញៀន ប្រភេទ​អ៊ី​ស្ដា​ស៊ី នៅ​មុនពេល​រួមភេទ ។ ពេល​កំពុងតែ​ឡើងឋានសួគ៌​សុខៗ​នោះ ស្រាប់តែ​នាង​ខាំ​លិង្គ របស់លោក​បណ្ដាលឱ្យរ​បួស​ធ្ងន់ ។​

​ចំណែក​នាង PriscillaVaughn ប្រាប់​ប៉ូលិស​ថា នាង​បាន​ខាំ​លិង្គ របស់​បុរស​នោះ​មែន ព្រោះ​នាង​មានគំនិត ចង់​បំផ្លាញ​លិង្គ​មនុស្ស​ប្រុស​ចោល គឺ​ឱ្យតែ​មនុស្ស​ប្រុស នាង​ចង់តែ​បំផ្លាញ​លិង្គ ចោល​តែម្ដង​ក្នុងពេល កំពុងតែ​ឡើង​គ្រែ​ជាមួយគ្នា យ៉ាង​សប្បាយ​នោះ ។ បុរសរងគ្រោះ​ព្យាយាម​រត់គេច ពី​ក្រញាំ​ស្រី​បិសាច​នោះ តែ​នាង​បាន​ចាក់សោ​ទ្វារ​ជាប់ និង​ឆក់យក​ទូរស័ព្ទ​ទុក ៕

ស្ត្រី​ចិត្ត​បិសាច តែងតែខាំ​បំផ្លាញ​​លិង្គ​មនុស្ស​​ប្រុស ពេល​​កំពុង​​រួម​ភេទ​​តាម​​សណ្ឋា​គារ​ ស្ត្រី​ចិត្ត​បិសាច តែងតែខាំ​បំផ្លាញ​​លិង្គ​មនុស្ស​​ប្រុស ពេល​​កំពុង​​រួម​ភេទ​​តាម​​សណ្ឋា​គារ​