លោក​សមរង្ស៊ី នឹង​វិល​ត្រលប់​មកដល់​ភ្នំពេញ នៅ​ថ្ងៃទី​៤​វិច្ឆិកា​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​គេហទំព័រ CEN នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ​ថា បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិលត្រឡប់​មកពី​ប្រទេស​បារាំង​វិញ មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ការវិលត្រឡប់​នេះ គឺ​បន្ទាប់ពី​លោក​សមរង្ស៊ី បានបញ្ចប់​បេសកកម្ម​នៅ​បារាំង​៕