​ស្ត្រី​​​សង្ស័យ​កាច់​សោ.ក​ម៉ូតូ​ ត្រូវ​​ប៉េ​អឹម​បង្ក្រាប​បាន​នៅ​ក្រុង​សែន​មនោរម្យ

​ខេត្ត​មណ្ឌលគិរី ៖ កម្លាំង​កង​រាជ​​អាវុធហត្ថ​ខេត្ត​ បង្ក្រាប​​​ករណី​ជន​សង្ស័យ​​លួច​កាច់សោ.ក​ម៉ូតូ​យ៉ាង​សកម្ម​​​​នៅ​មណ្ឌលគិរី​​​ស្រី​ម្នាក់ ​ក្នុង​ចំណោម​បក្សពួក៣​​នាក់
​ដក​​ហូត​​បាន​ម៉ូតូ​២គ្រឿង កាលពី​វេលា​ម៉ោង១០​​​ព្រឹក​ថ្ងៃ​ទី​១​ វិច្ឆិកា​ ២០១៥ ​​ស្ថិត​នៅ​ក្នុង​​ភូមិ​ពូ​ទ្រូ​ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ​​។

លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជា​កម្លាំង​​​​បើក​ប្រ​តិបត្តិ​ការ​​ចុះ​ស្រាវជ្រាវបន្ទាប់​ពី​ទទួល​​បាន​ពាក្យបណ្ដឹង​ពី​ម្ចាស់​ម៉ូតូ​​២​គ្រឿង ដែល​ត្រូវ​ក្រុម​​ជន​សង្ស័យ​ខាងលើ​ធ្វើ​សកម្មភាពកាច់សោ.ក ​និង​​កាត់​ច្រ​វាក់ កាលពី​យប់​ថ្ងៃ​ទី​៣០​​ តុលា​ ២០១៥ កន្លង​ទៅនេះ ​ដែល​បាន​ប្រព្រឹត្ត​​នៅ​ភូមិ​ចំការ​តែ និង​ភូមិ​មាន​លាភ ក្រុង​សែ​មនោ​រម្យ​ ខេត្តមណ្ឌលគិរី ទើប​កម្លាំង​​​កង​រាជ​អាវុធហត្ថ​​ខេត្ត​ សហការ​ជា​មួយ​កម្លាំង​ប៉ូលិស​ចរាចរ​​ខេត្ត ​​​​ចុះ​​ត្រួតពិនិត្យ​នៅ​តាម​គោលដៅ​សំខាន់​ៗ​ក្នុង​ខេត្ត ​​​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់​ ព្រមទាំង​ម៉ូតូ​២​គ្រឿង ចំណែក​ជនសង្ស័យ​២នាក់​ទៀត​ ​បាន​រត់​ចូល​ព្រៃ​គេច​ខ្លួនបាត់​ស្រមោល ។

​​ជនសង្ស័យ​ដែល​សមត្ថកិច្ច​​ចាប់​ឃាត់ខ្លួន​​​ខាង​លើ​នេះ​ ​ឈ្មោះ យៀង សេង​ថៃ ភេទ​ស្រី​ អាយុ​២៩​​ឆ្នាំ មាន​ទីលំនៅ​ភូមិមេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ ម្នាក់​ឈ្មោះ នី ភេទ​ប្រុស ​អាយុ​២០​​ឆ្នាំ នៅ​ខេត្តព្រៃវែង​ ។

គួរ​រំឭក​​ដែ​រថា កាល​យប់​ថ្ងៃ​ទី​៣០​ តុលា ២០១៥ ក្នុង​ក្រុង​សែន​មនោ​រម្យ កើត​មាន​ចោរ​កាច់សោ.កម៉ូតូ ​ចំនួន​២​ករណី​ ដែល​កើត​នៅ​ទីតាំង​​ផ្សេង​គ្នា ដែល​ករណី​​ទី១-កើត​នៅ​ភូមិ​ចំការ​តែ ​សង្កាត់​ស្ពាន​មាន​ជ័យ ​ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព​កាត់​ច្រ​វាក់​យកម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រឹម​ ​ស៊េរី​​ឆ្នាំ​២០១៥​ ដែល​​ម្ចាស់​ឈ្មោះ ឌឹ​ម ប៊ុ​ន​ធឿ​ន ​ភេទ​ប្រុស ​អាយុ​៣៩ឆ្នាំ ​និងករណី​​ទី២ ​កើត​នៅ​ភូមិ​មាន​លាភ សង្កាត់​សុខដុម ​ដែល​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ ឈ្មោះ សឿ គី​ម​សាន ភេទ​ស្រី​ អាយុ​៣៩​​ឆ្នាំ​ ។

​​ម៉ូតូ២​គ្រឿង ​ត្រូវ​បាន​​កង​រាជ​​​អាវុធហត្ថ​ខេត្ត​ ​យក​មក​រក្សា​ទុក​​​ដើម្បី​ប្រគល់​​ឱ្យ​​ម្ចាស់​ម៉ូតូ​វិញ​ ៕