តុលាការ​ប្រជាពលរដ្ឋ​ កាត់ក្តី​ចោរលួច​កាច់សោក​ ម៉ូតូស្លាប់​នៅនឹង​កន្លែង​

ភ្នំពេញ៖ ចោរកាច់សោកម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួកគេពីរនាក់ ត្រូវបានតុលាការប្រជាពលរដ្ឋ កាត់ក្តីស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពលួច កាច់សោកម៉ូតូមួយគ្រឿង ពីស្រុកអង្គស្នួលគេចខ្លួនដល់ ខណ្ឌពោធិ៍សែនជ័យ ហេតុការនេះកើតឡើងកាល ពីវេលាម៉ោងជិត១១ថ្ងៃទីត្រង់ ថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុច ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍ជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ូ ប៊ុនធួន ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរគ្រូបង្រៀននៅភូមិព្រៃខ្លាឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនសង្ស័យដែលស្លាប់នោះឈ្មោះ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ និងបក្ខពួកកំពុងរត់គេចខ្លួននោះក៏ត្រូវបានគេស្គាល់ឈ្មោះដែរ។

ម៉ូតូដែលជនសង្ស័យលួចបានហើយគេចខ្លួនមិនរួចនោះម៉ាកសង់០៨ពណ៌ខ្មៅឡើងតែម០១០ពាក់ស្លាកលេខ(កោះកុង១A០៥៥៩)។នគរបាលបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើជនរងគ្រោះ បានជិះម៉ូតូទៅច្រូតស្មៅហើយទុកម៉ូតូ នៅលើខ្នងអាងក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល រួចដើរទៅច្រូតស្មៅចំងាយពី ម៉ូតូប្រហែល២០០ម៉ែត្របន្តិច ក្រោយមកស្រាប់តែមានសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿម៉ាកវ៉េវ ពណ៌ក្រហមគ្មានពាកលេខ មកដល់ ហើយម្នាក់នៅលើម៉ូតូម្នាក់ដើរចូល ទៅកាច់សោរករម៉ូតូ ពេលនោះជនរងគ្រោះឃើញ ទាន់ហើយស្រែថាជួយផង ចោរលួចម៉ូតូ ពេលនោះជនសង្ស័យបាន ស្រែកគំរាមថាកុំចូលៗ រួចជនសង្ស័យជិះម៉ូតូរត់គេច ពេលនោះអ្នកភូមិជួយដេញ ហើយស្រែថាចោរបណ្តើរដេញបណ្តើរ លុះមកដល់ចំណុច ផ្លូវលំភូមិស្ងួនពេជ្រ សង្កាត់កន្ទោកខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ឮជនសង្ស័យបានជិះបុក បារាស់ប្រជាការពារភូមិបណ្តាល អោយដួលម៉ូតូ ហើយស្ទុះរត់គេចត្រូវប្រជាជន ស្ទាកហើយដេញវាយ ជនល្មើសដល់ដីឡូ ខាងក្រោយវត្តស្ងួនពេជ្រ បណ្តាលអោយស្លាប់ នៅលើដីឡូនោះតែម្តង។ ក្រោយមកទើបដឹងដល់នគរបាល ចុះទៅអន្តរាគមន៍ រួចប្រគល់ទៅឲ្យ នគរបាលស្រុកអង្គស្នួល ចាត់ការបន្ត៕

តុលាការ​ប្រជាពលរដ្ឋ​ កាត់ក្តី​ចោរលួច​កាច់សោក​ ម៉ូតូស្លាប់​នៅនឹង​កន្លែង​

តុលាការ​ប្រជាពលរដ្ឋ​ កាត់ក្តី​ចោរលួច​កាច់សោក​ ម៉ូតូស្លាប់​នៅនឹង​កន្លែង​

តុលាការ​ប្រជាពលរដ្ឋ​ កាត់ក្តី​ចោរលួច​កាច់សោក​ ម៉ូតូស្លាប់​នៅនឹង​កន្លែង​