សមត្ថកិច្ចខេត្ត​កំពង់ធំ​ ចាប់ខ្លួន​អ្នកាសែត​ និង​មន្រ្តី​អង្គការ​ ៥នាក់ ដែល​ជំរិត​ទាលុយ​ប្រជាពលរដ្ឋ​​ តាម​ដង​ផ្លូវ​

កំពង់ធំ: អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានថ្លែងឲ្យដឹងថា នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ចខេត្ត ក្រោមការបញ្ជាពីព្រះរាជអាជ្ញា និងអភិបាលខេត្ត បានចេញចាប់ ជនសង្ស័យ៥នាក់ មានតួនាទីជាអ្នកសារព័ត៌មាន និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ដោយសារតែពួកគេតែងតែ ចាប់ជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ រកស៊ីដឹកកសិផល តាមដងផ្លូវជាញឹកញាប់ ជាពិសេសនោះនោះ គឺនៅស្រុកប្រាសាទបាល្ល័ង្គ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ ។

លោក គង់ វិមាន បានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលរកសីុដឹកកសិផលផ្សេងៗ នៅតាមដងផ្លូវថា មានជនមួយក្តាប់តូចតែងតែស្ទាក់ ចាប់ជំរិតទារលុយពីពួកគាត់ ជាច្រើនដងនោះ អភិបាលខេត្ត បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចតាមបង្ក្រាប និងចាប់ខ្លួនជនទាំងនេះ កុំបន្តសកម្មភាពទៅទៀត រហូតចាប់ខ្លួនបាននៅសៀលថ្ងៃនេះ នាភូមិសាស្រ្ត ស្រុកប្រាសាទបាល្ល័ង្គតែម្តង។

ជាមួយគ្នានេះ លោក គង់ វិមាន បានព្រមានតាមចាប់ជនដទៃទៀត ដែលបន្តសកម្មភាពខាងលើ និងជាបក្ខពួករបស់ជនសង្ស័យទាំង៥ នាក់ត្រូវចាប់ខ្លួននេះ។បើតាមអភិបាលរងខេត្តរូបនេះ ជនសង្ស័យទាំង៥នាក់រួមមាន ទី១ឈ្មោះ សឹក សុជាតិ អាយុ៤៨ឆ្នាំ បុគ្គលិកអង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើ និងជាអ្នកកាសែត នៅស្ថាប័នជ័យជំនះថ្ងៃ៧មករា ទី២ឈ្មោះ លន់ ម៉ៅ អាយុ៤០ឆ្នាំ បម្រើការងារជាមួយជនសង្ស័យខាងលើ ទី៣ឈ្មោះ ឃុត ឌីណា អាយុ៤៨ឆ្នាំ ទី៤ ឈ្មោះ សឿន សេន អាយុ៤៨ឆ្នាំ និងទី៥ ឈ្មោះ ហ៊ូ ហឿន អាយុ៥៥ឆ្នាំ អនុប្រធានអង្គការអភិរក្សព្រៃឈើ និងអភិរក្សធនធានធម្មជាតិប្រចាំខេត្តកំពង់ធំ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៥នាក់ និងម៉ូតូ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធី៕