លោកស្រី ឈឹម ច័ន្ទណារឿន ផ្តល់កង់៣១គ្រឿង ដល់កុមារកំព្រា និងកុមារផ្ទុកមេរោគអេដស៍ រស់នៅក្នុងអង្គការ២ នៃខេត្តកំពត

កំពត៖ កុមារកំព្រា និងកុមារផ្ទុកមេរោគអេដស៍ មកពីអង្គការចំនួន២ក្នុងខេត្តកំពត បានទទួល កង់ថ្មីៗ ចំនួន៣១កង់ ក្នុងចំណោមកុមារសរុប៣១នាក់ ដែលរៀបចំប្រគល់ទទួល នៅមណ្ឌល កុមារកំព្រា នៃអង្គការទ្រទ្រង់សម្ព័នភាពសង្ឃឹមកម្ពុជា ហៅកាត់(ទ.ស.ស.ក) នាព្រឹកថ្ងៃទី០១ ខែ វិច្ឆកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ដោយមានការចូលរួម ពីសំណាក់លោកស្រី អ៉ឹម វួចលី តំណាងអង្គារកណ្តាល,លោក អែម សុវណ្ណ តំណាងឲ្យមន្ទីរសង្គមកិច្ចខេត្ត,លោកឌិន រ៉េត តំណាងឲ្យលោកស្រីជាម្ចាស់ជំនួយ ខាងលើ និងអ្នកតំណាងឲ្យអាជ្ញាធរ។

លោកឌិន រ៉េត ថ្លែងថា លោកស្រី ឈឹម ច័ន្ធណារឿន ជានាយិការរបស់អង្គការ(ទ.ស.ស.ក)ក្នុង ខេត្តកំពត លោកស្រីរស់នៅសហរដ្ឋអាមេរិច បានគៀងគរ សប្បុរសជននៅទីនោះ រកថវិការ ទិញកង់ ផ្តល់ជូនដល់កុមារកំព្រា និងកុមារផ្ទុកមេរោគអេដស៍ រស់នៅក្នុងអង្គការ"បេស កម្មសម្ព័ន្ធសប្បុរសធម៍ខ្មែរ (GENEROUS)ចំនួន១៤នាក់ និងអង្គការ"ទ្រទ្រង់សម្ព័ន្ធភាពសង្ឃឹម កម្ពុជា(ទសសក) ចំនួន១៧នាក់ សរុប៣១កង់។ក្រៅពីនេះលោកស្រី បានឧបត្ថម្ភកុមារកំព្រា ដែលជួបការលំបាកបំផុត ចំនួន២នាក់ទៀត ក្នុងម្នាក់ទទួលបាន អង្ករចំនួន១បាវ ស្មើនឹង៥០គីឡូក្រាម និងលុយខ្មែរ ៥ម៉ឺនរៀល។ អង្គការទាំងពីរនេះ មានទីតាំងស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

លោកអែម សុវណ្ណ តំណាងឲ្យលោកស្រី ព្រំ សុភាព ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ ក្រោយពីទទួលបានកង់នេះរួចហើយ ប្រើប្រាស់វាជាមធ្យោបាយ ត្រូវ ប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលជិះធ្វើចរាចរនៅតាមដងផ្លូវនានា ជាសវាងគ្រោះថ្នាក់កើតឡើងជា យថាហេតុ ដែលនាំឲ្យខូចដល់អនាគត់ ពិសេសជាងនេះទៀត ត្រូវខិតខំរៀនសូត្រជាចំបង ដើម្បី អនាគត់ខ្លួន ហើយកុំប្រព្រឹត្តអ្វីផ្លូវខុស ដែលសង្គមស្អប់ខ្ពើម។លោកបន្តថា ការរស់នៅ និងការងារ
គឺមនុស្ស និងសង្គមមិនរើសអើងឡើយ ចំពោះអ្នកកើត ឬផ្ទុកមេរោគអេដស៍នោះ៕