លោក ហ៊ុន ម៉ាណែត​ និងលោកស្រី ចំណាយ​ពេល​វេលា​ចុងសប្តាហ៍​ ជាមួយ​កុមារ​ពិការភ្នែក​ និង​កុមារគថ្លង់​នៃអង្គកា​រ គ្រួសារថ្មី​

ភ្នំពេញ: នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែតនិងលោកស្រី បានដឹកនាំក្រុមវេជ្ជបណ្ឌិត និងនិស្សិតពេទ្យស្ម័គ្រចិត្ត នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺមាត់ធ្មេញ កុមារនិងបុគ្គលិកដោយឥតគិតថ្លៃ ព្រមទាំងនាំសំលៀកបំពាក់ សម្ភារសិក្សា ចំណីអាហារ និងអំណោយផ្សេងឧបត្ថម្ភ ដល់កុមារពិការភ្នែក និងកុមារគថ្លង់នៃអង្គការគ្រួសារថ្មី។

លោក ហ៊ុន ម៉ាណែតនិងលោកស្រី តែងតែបានគិតគូរពីសុខទុក្ខ ការរស់នៅ ការសិក្សានិងតំរូវការផ្សេងៗ របស់កុមារពិការភ្នែកនិងកុមារគថ្លង់ និងផ្តល់ ការអាណិតស្រឡាញ់ ដល់ក្មួយៗកុមារ។ លើសពីនេះលោក ហ៊ុន ម៉ាណែតនិងលោកស្រី បានផ្តល់ដំបូន្មានល្អៗនិងការលើកទឹកចិត្ត ដ៍មានឥទ្ធិពលដល់ក្មួយៗ ដើម្បីឱ្យពួកគេមានសេចក្តីសង្ឃឹម និងភាពកក់ក្តៅក្នុងការកសាង អនាគតដ៍ប្រសើររបស់ពួកគេ។ ជាក់ស្តែងនៅថ្ងៃនេះ លោក ហ៊ុន ម៉ាណែតនិងលោកស្រី និងក្រុមការងារនៃសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះព្យាបាលជំងឺមាត់ធ្មេញ ដោយឥតគិតថ្លៃនិងបានរៀបចំអាហារ សម្ភារសិក្សា និងអំណោយផ្សេង ឧបត្ថម្ភដល់កុមារពិការភ្នែក និងកុមារគថ្លង់នៃអង្គការ គ្រួសារថ្មីកប្រកបដោយសន្តានចិត្ត សប្បុរសធម៌និងរីករាយស្និទ្ធស្នាល ក្រៃលែង។

អ្នកគ្រូ នាង ផល្លា នាយិកាសាលាកុមារពិការភ្នែក និងកុមារគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី តំណាងក្មួយៗកុមារនិងបុគ្គលិក អង្គការគ្រួសារថ្មី បានបង្ហាញអារម្មណ៍សប្បាយ រីករាយដោយពួកគាត់ទទួលបាន ភាពកក់ក្តៅ ការថែទាំសុខភាពនិង ការយកចិត្តទុកដាក់ចំពោះ ការសិក្សារបស់ពួកគេ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តមនុស្សសប្បុរសធម៌ និងមនុស្សធម៌មិនអាច កាត់ថ្លៃបាន របស់សម្តេចតេជោនិងសម្តេច កិតិ្តព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុន សែន និងសកម្មភាពមនុស្សធម៌ដ៍ល្អ ប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោចំពោះ កុមារពិការភ្នែកនិងកុមារ គថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារ។

គួរបញ្ជាក់ផងដែរថា នេះគឺជាបេសកកម្មមនុស្សធម៌ លើកទី០២ហើយរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានចុះព្យាបាល ជម្ងឺមាត់ធ្មេញដោយឥតគិតថ្លៃ ដល់កុមារនិងបុគ្គលិក នៅសាលាកុមារពិការភ្នែកនិង កុមារគថ្លង់ភ្នំពេញថ្មី នៃអង្គការគ្រួសារថ្មី៕