នគរបាលព្រហ្មទណ្ឌក្រុងចិត្តខ្លាំង រហស្សនាមទិវា១១២ ខឹងប្រពន្ធមិនឲ្យទៅច្រៀងខារ៉ាអូខេ បាញ់ក្បាលខ្លួនឯង រងរបួសធ្ងន់

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣១តុលា២០១៥ នៅចំណុចផ្លូវលេខ១៨២(ខាងជើងស្តុបទេពផន)សង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្នាក់រហស្សនាមទិវា១១២ បានបាញ់ចំក្បាលខ្លួនឯងបណ្តាលរងរបួសយ៉ាងធ្ងន់ ធ្ងរដោយសារតែខឹងប្រពន្ធហាមមិនឲ្យទៅច្រៀងខារ៉ាអូខេបន្តទៀតក្រោយពីពួក គេចេញពីហូបការ ។

មន្រ្តីនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនរងគ្រោះឈ្មោះចាន់ ផល្លា ភេទប្រុសអាយុ៣៩ឆ្នាំជាមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុងនៅមុនពេល កើតហេតុជនរងគ្រោះនិងប្រពន្ធបានជិះរថយន្តមួយគ្រឿងម៉ាក់ CRV ជាមួយគ្នា ចេញពីហូបការគេហើយពេលកំពុងធ្វើដំណើរតាមផ្លូវជនរងគ្រោះចង់ទៅផឹកស្រា បន្តទៀតតែប្រពន្ធ មិនឲ្យទៅក៏បានឈ្លោះប្រកែកគ្នា រហូតដល់ជនងគ្រោះខឹង បានដកកាំភ្លើងខ្លីម៉ាកK59បាញ់ក្បាលរបស់ខ្លួនមួយគ្រាប់ បណ្ដាលឲ្យរងរបួស ធ្ងន់តែម្តង និងបង្កឲមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានផងដែរ ក្រោយ ពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយក ទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត៕

នគរបាលព្រហ្មទណ្ឌក្រុងចិត្តខ្លាំង រហស្សនាមទិវា១១២ ខឹងប្រពន្ធមិនឲ្យទៅច្រៀងខារ៉ាអូខេ បាញ់ក្បាលខ្លួនឯង រងរបួសធ្ងន់ នគរបាលព្រហ្មទណ្ឌក្រុងចិត្តខ្លាំង រហស្សនាមទិវា១១២ ខឹងប្រពន្ធមិនឲ្យទៅច្រៀងខារ៉ាអូខេ បាញ់ក្បាលខ្លួនឯង រងរបួសធ្ងន់