​​​​​យុវជន​មួ​យ​ក្រុម​​ជិះ​​​ម៉ូតូ​​​២០​គ្រឿង​​ដេញ​​វាយ​​ម្ចាស់​និង​រថយន្ត​បង្កបុករះ​រួច​ជិះ​រត់ ផ្អើល​​រាជ​​​ធានី​ភ្នំពេញ​

​រាជ​ធានី​ភ្នំពេញ ៖ ​​​​តាម​សេចក្តី​រាយកាណ៍ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​ បាន​ឱ្យ​ដឹង​ថា ​មុន​នេះ​បន្តិច​​​ មាន​ករណី​​​​ក្មេង​​​មួយក្រុម​​​​​ជិះ​ម៉ូតូ​​ប្រមាណ​​២០គ្រឿង​ដេញ​​​​​តាម​វាយ​​​រថយន្ត​​​​បង្កម៉ាកហាយ​ឡែន​ឌឺ​មួយ​គ្រឿង​ ​ដែល​​​បុក​​ម៉ូតូ២​​គ្រឿង​​​​បន្ត​បន្ទាប់​​ និង​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​​ រួច​ជិះ​រត់​​​ ​​​​បង្កឱ្យ​មាន​​ការ​​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​​ជិត​​៥​ល្ងាច​​ថ្ងៃទី​១​ វិច្ឆិកា ស្ថិត​​នៅ​សង្កាត់​​ចតុមុខ ខណ្ឌ​ដូន​ពេញ ។​

ប្រភព​​ព័ត៌​មាន​​​បាន​បន្ត​ថា ​មុន​​​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែនឌឺ ពណ៌ទឹក​ប្រាក់ មួយ​គ្រឿង​​ ជិះ​គ្នា​៣នាក់​ ​ធ្វើ​ដំណើរ​​ចេញ​ពី​​កោះ​ពេជ្រ​ លុះ​​មក​​ដល់​កន្លែង​កើត​ហេតុ​​ក៏​ប៉ះ​ជា​មួយ​​ម៉ូតូ​​​យុវជន​​​ជិះគ្នា​២នាក់ ​​ដួល​រង​របួស​ស្រាល ​​ហើយ​ក៏ជ្រុលទៅ​បុក​ម៉ូតូ​​១​គ្រឿង​​ជិះ​គ្នា​២នាក់​​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​​ទាំង​២នាក់​ទៀត​ ​​ហើយ​​​​​​​រថយន្ត​​មិន​ព្រម​ឈប់​ក៏​​បន្ថែម​ល្បឿន​បើក​​រត់ ​​ត្រូវ​​យុវជន​​នោះ​​​លើក​ម៉ូតូ ​រួម​ជា​មួយ​​យុវជន​​មួយ​ក្រុម​​ជិះ​ម៉ូតូ​ប្រហែល​ជា​​២០គ្រឿង​​​ដេញ​តាម​​រថយន្ត​​បង្ក​ ​​ហើយ​រថយន្ត​​បង្ក​​​​​​បើក​​​បញ្ច្រាស​ទិស​យ៉ាង​លឿន​​​​​​​​ចេញ​ពី​កោះ​​ពេជ្រ​​ក៏​​ទៅ​បុក​បារ៉ាស់​​ស្ពាន​​​​នាគ​កោះ​ពេជ្រ​ រហូត​ដល់​​​​​ក្បែរ​​​រដ្ឋ​សភា​ចាស់ ក៏​ទៅ​រថយន្ត​ម៉ាក​ប្រាដូ ពណ៌ខ្មៅ ​មួយ​គ្រឿង​​ទៀត រត់​លែង​រួច​​ ក៏​​ត្រូវ​​​ក្រុម​​​ក្មេង​​ជិះ​ម៉ូតូ​២០គ្រឿង​នោះ​​​ដេញ​ទាន់ ​ក៏​វាយ​​​មនុស្ស​ក្នុង​រថយន្ត​បង្ក​​ទាំង​៣នាក់​​​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់ និង​វាយ​កម្ទេច​រថយន្ត​​ខូច​​ខាត​ទាំង​ស្រុង​ ។

​ក្រោយ​កើតហេតុ ​សមត្ថកិច្ច​​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ​​ដើម្បី​ជួយ​​ធ្វើ​អន្តរាគមន៍​​​ភ្លាម​ៗ​ដែរ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​​សន្តិភាព​