កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ តាមបង្ក្រាប​មុខសញ្ញា​ ចែកចាយ​គ្រឿងញៀន​២នាក់​ ដកហូត​ថ្នាំ​មួយ​កញ្ចប់​

បន្ទាយមានជ័យ: កំលាំងនគរបាល ប៉ុស្តិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង8 និង 30នាទី យប់ថ្ងៃទី31 ខែតុលា ឆ្នាំ2015 បានប្រតិបត្តិការតាមបង្ក្រាបករណីកាន់ កាប់រក្សាទុកលក់ចែកចាយ សារធាតុញៀនខុសច្បាប់ទៅដល់ចំនុចខាងជើងស្រះត្រជាក់ចិត្តថ្មី ភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយ ចាប់បានមុខសញ្ញាសង្ស័យចំនួន2នាក់ ដកហូតបានសារធាតុញៀនម្សៅពណ៌សថ្លាក្រាម មួយថង់តូចផងដែរ ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានថ្លែងថា ជនសង្ស័យទី១ឈ្មោះ លី ឆាយ អាយុ29ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល និងទី២ ឈ្មោះ មុត រ៉ន អាយុ36ឆ្នាំនៅភូមិផ្សារកណ្តល សង្កាត់ផ្សារកណ្តាល។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធី៕