ចំនួន​ជនភៀសខ្លួន​កាន់តែ​កើនឡើង​នៅលើ​ទឹកដី​អឺរ៉ុប​

Sanofi

រូបថត​បានបង្ហាញ​អោយឃើញ​ពី​សកម្មភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៃ​ជនភៀសខ្លួន​រាប់សិប​ម៉ឺន​នាក់​ចូលមកក្នុង​ទឹកដី​ទ្វីបអឺរ៉ុប ក្នុងការ​ស្វែងរក​ទីកន្លែង​ដែលមាន​លក្ខ​ខ័​ណ្ឌ​សមស្រប​សម្រាប់​ការរស់នៅ​របស់​ពួកគេ ។ ការធ្វើដំណើរ​របស់​ជ​ន​ភៀសខ្លួន​ទាំងនោះ គឺ​តម្រូវ​ឲ្យ​ពួកគេ​ត្រូវធ្វើ​ដំណើរ​ដោយ​សន្សឹមៗ និង​ត្រូវ​ឆ្លងកាត់​ព្យុះ ភ្លៀង ភក់ល្បាប់ ក្នុង​ស៊ី​តុ​ណ្ហ​ភាព​ត្រជាក់​ក្នុង​ចម្ងាយ​ផ្លូវ​ជាច្រើន​រយ​គីឡូ​ម៉ែត​នៅលើ​ទឹកដី​ទ្វីបអឺរ៉ុប​ដ៏​ធំធេង ព្រោះ​ការធ្វើដំណើរ​នេះ​ស្របពេល​ជាមួយនឹង​រដូវ​ត្រជាក់​មកដល់​ផងដែរ ។​

រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បានបង្ហាញ​ពី​ការធ្វើដំណើរ​ជា​ជួរៗ​នៃ​ជនភៀសខ្លួន​ទាំងនោះ គឺ​ត្រូវបាន​ថត​ពីលើ​អាកាស​ក្នុង​តំបន់ រី​គែន (Rigonce) ប្រទេស​ស្លូ​វែ​នៀ (Slovenia) ភាគ​ខាងជើង​នៃ​ទ្វីបអឺរ៉ុប ដែល​បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ក្រូ​អាដ (Croatia) ហើយ​ត្រូវ​ឆ្លងកាត់​នៅលើ​ប្រទេស​នេះ ។​

​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ស្លូ​វែ​នៀ បាន​និយាយ​ធ្ងន់ៗ​ទៅកាន់​មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពីពេល​ថ្មីៗ​នេះ​ថ‍ា​ « នេះ​គឺជា​ពេលវេលា​ដ៏​សែន​យូរ​បំផុត​ហើយ ដែល​នៅតែមាន​ភាពផ្ទុយ​ស្រឡះ​ពី​អ្វីដែល​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​សន្យាថា នឹង​ទប់ស្កាត់​នូវ​ការហូរចូល​នៃ​ជនភៀសខ្លួន​ដែល​ចូលមក​រស់នៅ​ក្នុងប្រទេស​អឺរ៉ុប ហើយ​បើសិនជា​នូវតែ​មិនអាច និង​មិនមាន​ផែន​ការណ៍​អ្វីមួយ​ក្នុងការ​រារាំង​ទៀត​នោះ ជនភៀសខ្លួន​ទាំងនោះ​និង​នៅតែ​បន្ត​ចូលមក​រស់នៅ​លើទឹក​ដី ប៊ែ​លក​ង់​ស៍ (Balkans) ភាគ​ខាងជើង​នៃ​ទ្វី​អឺរ៉ុប​យ៉ាង​កំ​ហុគ​ជាមិនខាន​» ។

​ជាមួយគ្នា​នោះដែរ​លោក​បាន​បន្តថា ចំពោះ​ការកើនឡើង​នៃ​ជនភៀសខ្លួន​នៅលើ​ទឹកដី​ប្រទេស​របស់លោក គឺ​បណ្តាលមកពី​ប្រទេស​ហុង​គ្រី ដែលជា​ប្រទេសជិតខាង​របស់លោក​បាន​សាងសង់​នូវ​សំណង់​អគារ​បិទបាំង​កុំអោយ​ជនភៀសខ្លួន​ទាំងនោះ​ដើរ​ឆ្លងកាត់​បាន ។​

​ចាប់តាំងពី​ថ្ងៃទី ១៧ ខែតុលា មកនេះ​មាន​ជនភៀសខ្លួន​ច្រើនជាង ៦២០០០​នាក់ ដែល​បាននាំគ្នា​ចូលមក​រស់នៅ​លើទឹក​ដី​ប្រទេស​ស្លូ​វេ​នៀ ហើយ​ក៏មាន​ប្រមាណ​ជា ១៤០០០​នាក់​ផ្សេងទៀត​កំពុងតែ​ធ្វើដំណើរ​ឆ្លងកាត់​នៅលើ​ទឹកដី​ប្រទេស​នេះ​ផងដែរ ។​​លោក មី​រ៉ូ សឺ​រ៉ា​( Miro Cerar) ដែលជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ស្លូ​វេ​នៀ បាន​បន្តទៀតថា « ប្រជាជន​មួយចំនួនធំ​នៃ​ប្រទេស​ក្រូ​អាដ បាននាំគ្នា​សម្រេចចិត្ត​ចាក​ចេញពី​ប្រទេស​កំណើត​របស់ខ្លួន​ចាប់តាំងពី​ពេល​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ ២០១៥ នេះ​មក​ម្លេះ ហើយ​ក្នុងអំឡុងពេល​នោះដែរ​មាន​ចំនួន​ជនភៀសខ្លួន​ប្រមាណ​ជាង ២៣០០០​នាក់​ដែល​បានមក​រស់នៅ​លើទឹក​ដី​ប្រទេស​របស់លោក​ដោយ​មិនមាន​ការសុំ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​បន្តិច​ណា​ឡើយ​» ។​

បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​ជន​អន្តោរ​ប្រវេសន៍​អន្តរជាតិ​បានអោយដឹងថា មាន​ចំនួន​ជនភៀសខ្លួន​ច្រើនជាង ៦៨០០០​នាក់​នៅក្នុង​ឆ្នាំនេះ បាននាំគ្នា​ធ្វើដំណើរ​តាម​ដែនសមុទ្រ​ដើម្បី​មក​រស់នៅ​លើទឹក​ដី​សហ​ភាព​អឺរ៉ុប ហើយ​ជនភៀសខ្លួន​ទាំងអស់នោះ​ភាគច្រើន​មកពី​តំបន់​មជ្ឈិមប្រទេស​នៃ​ទ្វីប​អា​ហ្វ្រិ​ច និង​អាស៊ី ៕ (dailymail )​កុសល​

​     

Related