ចាន់ វឌ្ឍនាកា ស៊ុត​២​គ្រាប់​ ឲ្យ​បឹងកេត​ឈ្នះ Laos Toyota ២-០​នៅ​​ដី​ឡាវ​​


ចាន់ វឌ្ឍនាកា ស៊ុត​២​គ្រាប់​ ឲ្យ​បឹងកេត​ឈ្នះ Laos Toyota ២-០​នៅ​​ដី​ឡាវ​​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​លេច​ធ្លោ ចាន់ វឌ្ឍនាកា បាន​ស៊ុត​ចូល​ទី​២​គ្រាប់​ឲ្យ​​ក្រុម​បឹងកេត​អង្គរ​ទទួល​បាន​ជ័យជម្នះ​​​ ២-០ ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ Laos Toyota FC សម្រាប់​ការ​ប្រកួត​លើក​ទី​១​នៃ​ពាន​រង្វាន់​អនុតំបន់​ទន្លេ​មេគង្គ​ Toyota Mekong Club Championship 2015 នៅ​ទឹក​ដី​ប្រទេសឡាវ។

 

ការ​ប្រកួត​​ប្រព្រឹត្ត​ទៅ​ជាង​ពាក់​កណ្តាល​តង់​ទី​មួយ​ គ្មាន​អ្វី​ប្រែ​ប្រូល​ឡើយ​ដោយ​គ្មាន​ក្រុម​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ឡើយ។ រហូត​ដល់​នាទី​ទី​៣៦ តារា​ឆ្នើម​លេច​ធ្លោ ចាន់ វឌ្ឍនាកា​ ត្រូវ​បាន​ដាក់​បញ្ចូល​ជំនួយ​ខ្សែ​បម្រើ​កណ្តាល​ ឈុន សុធារ័ត្ន​ ហើយ​មិន​បាន​ប៉ុន្មាន​នាទី​ផង​ក៏​ស្រាប់​តែ​កីឡាករ​លេខ​១១រូប​នេះ​ទម្លាយ​សំណាញ់​ទី​១​របស់​ Laos Toyota FC នៅ​នាទី​​៤៤​ដើម្បី​បញ្ចប់​តង់​ទី​១ បឹងកេត​អង្គរ​នាំ​មុខ​ម្ចាស់​ផ្ទះ​ ១-០។

 

ចាន់ វឌ្ឍនាកា ស៊ុត​២​គ្រាប់​ ឲ្យ​បឹងកេត​ឈ្នះ Laos Toyota ២-០​នៅ​​ដី​ឡាវ​​

 

ចំណែក​នៅ​តង់​ទី​ពីរ ម្ចាស់​ផ្ទះ Laos Toyota បាន​ព្យាយាម​វាយ​​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​បឹងកេត​អង្គរ​ឡើយ​​​ដោយ​សារ​​របាំង​ការពារ​ដ៏​រឹង​មាំ​របស់​បឹងកេត​​។ ផ្ទុយ​ទៅ​​វិញ ចាន់ វឌ្ឍនាកា បានបន្ថែម​គ្រាប់​ទី​២​នៅ​នាទី​ទី​៨៨​ដើម្បី​បញ្ចប់​ការ​ប្រកួត​លទ្ធផល ២-០។

 

សម្រាប់​​ជ័យជម្នះ​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុម​បឹងកេត​អង្គរ​កាន់​តែ​មាន​សង្ឃឹម​ច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​ជួប​ក្រុម​ជើង​ឯក​វៀតណាម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ខាង​មុខ​នេះ បឹងកេត​អង្គរ​ ត្រូវ​ភ្ញៀវ​​ជា​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​នៅ​ពហុកីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​