ស្ទាវ​៣​នាក់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បុក​រះ​ពី​កោះ​ពេជ្រ​បើក​រត់គេច​មក​ដល់​មុខ​វាំង​ ត្រូវ​ជន​រង​គ្រោះ​តាម​ទាន់​វាយ​កម្ទេច​រថយន្ត​និង​មនុស្ស​ឲ្យ​រង​របួស​

​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ បង្ក​ដោយ​ក្រុម​យុវជន​ស្ទាវ​ចំនួន​៣​នាក់​ បើកបរ​និង​ជិះ​រួម​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Toyota​ Highlander​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AG-1316​ ប៉ះ​ទៅ​លើ​រថយន្ត​មួយ​គ្រឿង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ រួច​បើក​រត់គេច​មក​ដល់​ចំណុច​មុខ​ព្រះ​បរមរាជវាំង​ ឋិត​ក្នុង​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​តាម​ទាន់​ ស្រាប់តែ​ក្រុម​យុវជន​ស្ទាវ​បន្ត​បើកបរ​បត់​ក្រោយ​ប្រុង​រត់គេច​ ក៏​បុក​រថយន្ត​ម៉ាក​ Hilux​ Vigo​ មួយ​គ្រឿង​ទៀត​ ហើយ​ខណៈនោះ​ជន​រង​គ្រោះ​ក៏​បាន​វាយ​ទៅ​លើ​រថយន្ត​ជន​បង្ក​ និង​ក្រុម​យុវជន​ស្ទាវ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​-​ស្រាល​ទាំង​៣​នាក់​ ទុកជា​ការ​ព្រមាន​ ។​

​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ទាំង​ភាគី​រថយន្ត​បង្ក​ ទាំង​ភាគី​រថយន្ត​ជន​រង​គ្រោះ​ ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​យក​ទៅ​សាកសួរ​នាំ​ និង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

ស្ទាវ​៣​នាក់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បុក​រះ​ពី​កោះ​ពេជ្រ​បើក​រត់គេច​មក​ដល់​មុខ​វាំង​ ត្រូវ​ជន​រង​គ្រោះ​តាម​ទាន់​វាយ​កម្ទេច​រថយន្ត​និង​មនុស្ស​ឲ្យ​រង​របួស​