៨ តិច​និ​ច​សិច​ដែល​ស្ត្រី​ពេញចិត្ត

Sanofi

សម្រាប់​ស្ត្រី​ការដែល​និយាយ​ពី​រឿង​អាថ៌កំបាំង​លើ​គ្រែ​ពី​បុរស​ជា​ដៃគូ​របស់ខ្លួន​ថា ប៉ិនប្រសប់ ជាម​នុស្ស ដប់គត់ ឬក៏​អត់​នោះ នាង​ពិតជា​មិនអាច​ធ្វើ​បានឡើយ ។ ការនិយាយ​ពី​រឿងនេះ​វា​ហាក់ដូចជា​មិន​សមរម្យ និង ជា​រឿង​អាម៉ាស់​ផង ។ ទោះបីយ៉ាងណា បើ​អ្នក​ចង់​កែប្រែ​បញ្ហា​សិច​របស់​អ្នក​មិនឱ្យ​ដៃគូ​ធុញទ្រាន់ ឬ​ចង់​ឱ្យគេ​មាន​ភាព​ជំនាញ​ជាង​នេះ អ្នក​អាចអនុវត្ត​វិធីសាស្ត្រ​មួយចំនួន​ដូចខាងក្រោម ៖

១ – ស្ត្រី​ចូលចិត្ត​ភាព​ស្អាតបាត
​បញ្ហា​អនាម័យ​ជា​រឿង​មួយ​ដែល​តែង​ស្ថិត នៅក្នុង​ខួរក្បាល​ស្ត្រី​គ្រប់គ្នា​ជានិច្ច ហើយ​បើ​ទោះ បី​ស្ត្រី​ដែល​រស់នៅ​ទីកន្លែង​កខ្វក់​ក៏​នាង​តែង​ប្រកាន់​នូវ​ភាព​ស្អាតបាត​ចំពោះ​ខ្លួន​ជានិច្ច​ផងដែរ ។ ហេតុ នេះ​បុរស​រាល់ពេល​រួមភេទ​ចាំបាច់​ណាស់​គួរ​ធ្វើការ​សម្អាត​ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ទើប​ការ​រួមភេទ​អាច​ប្រព្រឹត្តទៅបាន​ជោគជ័យ ។ ត្រូវ​ចាំ​ថា ក្លិន​ខ្លួន​មិន ល្អ​ពេលខ្លះ​ស្ត្រី​អាច​អស់​អារម្មណ៍ ហើយ​អ្នកខ្លះ​ត្រឡប់​ទៅជា​ខ្ពើមរអើម ហើយ​លែង​ចង់​រួមភេទ​នៅពេល​ក្រោយៗ​ថែមទៀត ។ បញ្ហា​ញើស និង ក្លិន​ខ្លូន​ត្រូវ​បំបាត់​ឱ្យអស់ មុននឹង​ចាប់ផ្តើម​រួមភេទ ព្រោះ វា​ជា​បញ្ហា​អាក្រក់​បំផុត​ចំពោះ​ស្ត្រី​ណាស់ ។​

២ – នាង​ចង់​ឱបក្រសោប​
​ការ​ឱបក្រសោប គឺជា​ការសម្តែង​នូវ​ក្តី​ស្រឡាញ់​ដែល​ស្ត្រី​គ្រប់រូប​ត្រូវការ​បំផុត ពិសេស​ក្នុង កំលុង​ពេលដែល​រាងកាយ​ស្ត្រី​មានការ​ប្រែប្រួល​អ័រម៉ូន ក្រោយពី​បញ្ចប់​ការរួម​ភេទ ។ នៅ​កំលុង​ពេលនេះ​សេចក្តីត្រូវការ​ក្នុងការ​ឱបក្រសោប និង ការ​ថ្នាក់ថ្នម​មាន​ទ្វេដង ។ ស្ត្រី​ខ្លះ​ប្រាប់ថា នាង​កក់ក្តៅ​បំផុត ពេលដែល​បុរស​ឱបក្រសោប​ក្រោយ​បញ្ចប់​ការរួម​ភេទ ។ ផ្ទុយទៅវិញ​នាង​នឹងមាន​អារម្មណ៍​ធុញថប់​កាលបើ​ពេល​បញ្ចប់​ហើយ​បុរស​ងើប​ចេញទៅ​កាន់​បន្ទប់ទឹក​ដោយ​ទុកឱ្យ​នាង​នៅលើ​គ្រែ​ម្នាក់ឯង ។​

៣ – សេចក្តីសុខ​ត្រូវការ​បំផុត​មិនមែន​ជាការ​ស៊ក​បញ្ចូល​
​សម្រាប់​សេចក្តីសុខ​ពេញទី​សិច​របស់​ស្ត្រី មិន​ស្ថិតនៅត្រង់​បុរស​ស៊ក​បញ្ចូល​ប្រដាប់ភេទ​នោះទេ ប៉ុន្តែ​អ្វីដែល​នាង​ត្រូវការ​បំផុត​នោះ គឺ​ការ​ស្ទាបអង្អែល​តាម​ចំណុច​សំខាន់​នៃ​រាងកាយ ផ្សេងៗ​របស់​នាង ។ ពេលខ្លះ​ការ​បបោសអង្អែល​មួយ​មុខ​ក៏​អាចធ្វើឱ្យ​នាង​ឈានដល់​ចំណុចកំពូល​បានដែរ ។​

៤ – រក្សា​ចង្វាក់​ឱ្យបាន​ល្អ​
​រឿង​សង្វាស​ក្រោយពី​ការ​ស៊ក​បញ្ចូល​ក៏​ជា​រឿង​មួយទៀត​ដែល​ស្ត្រី​ចូល ចិត្ត និង ចង់បាន​វា​បំផុត ព្រោះ​ក្នុងកំលុងពេល​នេះ​បើ​បុរស​ជា​ដៃគូ​ធ្វើឱ្យ​ខុស​ចង្វាក់​អាចធ្វើឱ្យ​ឈឺចាប់ ។ ពិសេស​ការប្រញាប់​ស៊ក​បញ្ចូល​ពេលដែល​នាង​មិនមាន​អារម្មណ៍ ហើយ​ទឹករំអិល​មិនទាន់​បញ្ចេញ​មក ឬក៏​ការប្រើ​កម្លាំង​ខ្លាំងៗ​ខុស​របៀប​ពេល​រួមភេទ​ជាដើម ។​

៥ – រយៈពេល​ឈានដល់​ចំណុចកំពូល​
​កត្តា​សំខាន់​ដែល​មនុស្ស​ជាច្រើន​មិនអាច​យល់ដឹង​នោះ គឺ​រយៈពេល​នៃ​ការឈាន​ដល់​ចំណុចកំពូល​របស់​ស្ត្រី ។ ការឈាន​ដល់​ចំណុចកំពូល​របស់​ស្ត្រី គឺ​បន្ទាប់ពី​បុរស​បានធ្វើការ​បបោសអង្អែល​ឱ្យ​នាង​ស្រៀវ​ស្រើប​ជោកជាំ​ហើយ និង ការ​ស៊ក​បញ្ចូល​រយៈពេល ១០ នាទី នាង​នឹង​ឈានដល់​ចំណុចកំពូល​ពុំខាន ។ បើ​រយៈ​ពេលនេះ​បុរស​មិនអាច​ដឹកនាំ​នាង​ឱ្យ​ឈានដល់​កំពូល មានន័យថា ការរួម​ភេទ​លើក​នោះ​នាង​នឹងមិន​ស្គាល់​ពាក្យ​ថា​ឋានសួគ៌​ដែរ ។​

៦ – មិន​ចូលចិត្ត​ការធ្វើ​អូ​រ៉ា​ល់​សិច
​បើទោះបី​ការធ្វើ​អូ​រ៉ា​ល់​សិច​ជា​បច្ចេកទេស​មួយ​ត្រូវបាន​គេ​ចាត់ទុក​ជាការ​ដាស់​អារម្មណ៍​ដ៏​កំពូល​ក៏ដោយ ប៉ុន្តែ​បុរស​ស្ត្រី​មួយចំនួន​មិនបាន​ចាប់អារម្មណ៍​ការប្រើ​ក្បាច់​ពិ​សេសមួយ​នេះឡើយ ។ ស្ត្រី​ខ្លះទៀត​ដោយសារ​សេចក្តី​ខ្មាសអៀន​មិនបាន​ឱ្យ​បុរស​ធ្វើឱ្យ​នាង​ឡើយ ។ បើ​បែបនេះ​នាង​នឹងមិន​មានឱកាស​ទទួល​បាន​សេចក្តីសុខ​ក្នុងការ​រួមភេទ​បែប​កំពូល​នេះ​ទេ ។ បើ​ចង់​ទទួល​សេចក្តីសុខ​ពេញទី​ត្រូវ​រួមគ្នា​ប្រើ​ក្បាច់​មួយ​នេះ​ទើប​អ្នកនឹង​ទទួលបាន​រសជាតិ​ស្នេហា​ថ្មីៗ​បន្ថែមទៀត​ពុំខាន ។​

៧ – ឧបករណ៍​ជំនួយ​អារម្មណ៍​ផ្លូវភេទ​
​បុរស​មិនត្រូវ​ខូចចិត្តខូចថ្លើម​នោះទេ​នៅពេលដែល​ឃើញ​ដៃគូ​ស្ត្រី​របស់ខ្លួន​លួច​ប្រើ​ឧបករណ៍​ជួយ​ដល់​អារម្មណ៍​ផ្លូវភេទ​។ នេះ​មិនមែន​មានន័យថា នាង​ឃើញ​ឧបករណ៍​ល្អប្រសើរ​ជាង​ដំបង​ប្រចាំកាយ​របស់​អ្នក​នោះទេ ប៉ុន្តែ​ពេលខ្លះ​ការ​ប្រឡែង​លេង​ជាមួយ​ឧបករណ៍​នេះ​វា​ក៏​ជួយ​ឱ្យ​នាង​ប្លែក​អារម្មណ៍​ដែរ​។​

៨ – កុំ​បង្ខំ​ឱ្យ​នាង​លេង​មួយ​ក្តា​រហើយ​មួយ​ក្តារ​ទៀត
​ក្រោយពី​ឆ្លងកាត់​ការរួម​ភេទ​យ៉ាង​ប្តូរផ្តាច់​អស់​ពេល​ជាច្រើន​ម៉ោង​មកហើយ​នោះ​បុរស​ជា​ដៃគូ​មិន​គប្បី​ប្រញាប់ប្រញាល់​បង្ខំ​ឱ្យ​នាង​បន្ត​ល្បែង​នេះ​មួយ​លើក ទៀត​ទាំង​នាង​មិន​ពេញចិត្ត​ឡើយ ព្រោះ​ការរួម​ភេទ​បន្ត​ទាំង​នាង​មិនទាន់​ត្រៀម​អារម្មណ៍​បានល្អ​វា​បង្ក​ឱ្យ​នាង​កើតការ​ធុញទ្រាន់ ។ ស្ត្រី​ខ្លះ​នាង​អាច​បដិសេធ ប៉ុន្តែ​ខ្លះ​ធ្វើ​ដោយ​បង្ខំចិត្ត ហេតុនេះ​បើ​អ្នកជា​ដៃគូ​ដ៏​ល្អ​គប្បី​ចេះ​យល់ចិត្ត​នាង ។ ត្រូវ​ចងចាំ​ថា​ការរួម​ភេទ​ដែល​ប្រព្រឹត្តទៅ​បានល្អ​ត្រូវ​ចេះ​យល់ចិត្ត​គ្នា និង មានការ​ស្ម័គ្រចិត្ត​ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​បានល្អ និង ជោគជ័យ​ទាំងអស់គ្នា ៕​ដេប៉ូ ( Spicy )

Related