ចាប់​គ្រឿងញៀន​នៅ​ត្រពាំង​ឈូក​ទៀត​ហើយ លើក​នេះ​ឃាត់ខ្លួន​បាន​១៧​នាក់

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឡោម​ព័ទ្ធ​និង​ចាប់ខ្លួន​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​១៧​នាក់ និង​ដកហូត​បាន​គ្រឿងញៀន និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ ដែល​ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១ វិច្ឆិកា ២០១៥ នៅ​តំបន់​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

លោក​វរសេនីយត្រី​យ៍ បាន់ សុភាព នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​លើក​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​១៧​នាក់ និង​វត្ថុ​តាង ត្រូវ​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែទកោះសន្តិភាព