មិន​គួរ​ឲ្យ​ជឿ​! មនុស្ស​យន្ត​សោះ តែ​សម្រស់​តារា​ម៉ូដែល​ល្មម​ៗ​សុំ​ចាញ់


មិន​គួរ​ឲ្យ​ជឿ​! មនុស្ស​យន្ត​សោះ តែ​សម្រស់​តារា​ម៉ូដែល​ល្មម​ៗ​សុំ​ចាញ់

មនុស្ស​យន្ត​ដែល​មាន​រូបរាង​ដូច​ជា​មនុស្ស​ស្រី​បេះបិទ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​​វប្បធម៌​មួយ​ នៅ​ទីក្រុង Lanzhou ខេត្ត Gansu ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា កន្លង​ទៅ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ពិនិត្យ​មើល​គ្រប់​ៗ​គ្នា។

 

បើ​តាម​ប្រភព​ព័ត៌មាន​ ឲ្យ​ដឹង​ថា មនុស្ស​យន្ត​ម៉ូដែល​មួយ​នេះ អាច​ងក់​ក្បាល ញាក់​ភ្នែក លើក​ដៃ និង​អាច​​និយាយ​ឆ្លើយឆ្លង​ជាមួយ​មនុស្ស​ទៀត​ផង សម្រាប់​ភាសា​សាមញ្ញ​ៗ។ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ដែល​បាន​ឃើញ ក៏​ស្ទើរ​តែ​មិន​ជឿ​ភ្នែក​ខ្លួន​ឯង​ដែរ គឺ​​ទាល់​តែ​លូក​ដៃ​ស្ទាប​ទើប​ពួក​គេ​ជឿ​ថា​ជា​មនុស្ស​យន្ត។ ចុះ​ប្រិយមិត្ត​គិត​ថា​ម៉េច​ដែរ តើ​ស្អាត គួរ​ឲ្យ​ខ្លាច ឬ​ក៏​យ៉ាង​ណា​វិញ?

 

មិន​គួរ​ឲ្យ​ជឿ​! មនុស្ស​យន្ត​សោះ តែ​សម្រស់​តារា​ម៉ូដែល​ល្មម​ៗ​សុំ​ចាញ់
 

មិន​គួរ​ឲ្យ​ជឿ​! មនុស្ស​យន្ត​សោះ តែ​សម្រស់​តារា​ម៉ូដែល​ល្មម​ៗ​សុំ​ចាញ់

អានអត្ថបទ៖ តារា​ម៉ូដែល​ចិន កែ​សម្ផស្ស​ខ្លាំង​ពេក​ លទ្ធផល​ក្លាយ​ជា​បែប​នេះ

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ shanghaiist