អ្នក​ជំនាញ​បង្ហើប​​​​​​តិចនិក​​​​​​​ឡើង​គ្រែ​​​​​​ឲ្យ​​​ត្រូវ​ក្បួន​​នៅ​​​​រាត្រី​ទឹក​ឃ្មុំ

អ្នក​ជំនាញ​បង្ហើប​​​​​​តិចនិក​​​​​​​ឡើង​គ្រែ​​​​​​ឲ្យ​​​ត្រូវ​ក្បួន​​នៅ​​​​រាត្រី​ទឹក​ឃ្មុំ

រាត្រី​ទឹក​ឃ្មុំ​គឺ​ជា​ពេល​​វេលា​មួយ​​ ដែល​​គូ​ស្នេហ៍​ថ្មោង​ថ្មី​​ មាន​ការ​​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​រឿង​លើ​គ្រែ​ព្រោះ​ គឺ ​ជា​​ចំណុចបង្ហាញ​ឲ្យ​ឃើញ​​ពី​អាកប្បកិរិយា​​​មួយ ដែល​​​ឆ្លុះ​បញ្ចាំង​ ចំពោះ​ភាព​ចុះ​សម្រុង​គ្នា​​​គ្រា​ដំបូង។​ លោក​​ លាង​ ធី​  គ្រូ​បង្គោល​ផ្នែក​សុខភាព​​ផ្លូវ​ភេទ​នៃ​អង្គការ​រ៉ាក់​បាន​​ឲ្យ​ដឹង​ពី​តិច ​និច​ខ្លះៗ​នៅ​ថ្ងៃ​ឡើង​ឋាន​​សួរ​លើក​ដំបូង។

 

បើ​តាម​​លោក​​ លាង​ ធី​ ការ​បរ​បោស​​អង្អែល​ លួង​លោម​ ដោយ​ការ​​យល់​​ចិត្ត​​យល់​ថ្លើម​​គ្នា ​​គឺ​​ជា​ប្រការ​ចាំ​បាច់​បំផុត​​សម្រាប់​គូ​ស្នេហ៍​ថ្មោង​ថ្មី​​នៅ​ថ្ងៃ​​ ក្រេប​ទឹក​ឃ្មុំ​​ ដែល​​​សកម្មភាព​​​អស់​​ទាំង​នេះ​គួរ​តែ​ភាគ​​​​បុរស​​គឺ​ជា​អ្នក​ចាប់​ផ្ដើម ​មុន​​ ព្រោះ​នារី​មាន​ភាព​អៀន​ខ្មាស​ច្រើន​។​​ ម្យ៉ាង​​​ការ​ទុក​ពេល​ដើម្បី​បបោស​អង្អែល​នេះ​​ក៏​​អាច​​​ បន្ធូរ​អារម្មណ៍​ កុំ​ឲ្យ​ដង​ខ្លួន​ និង​ជើង​ របស់​នាង​​​ប្រឹង​ត្បៀត​​ ព្រោះ​ការ​ធ្វើ​ខ្លួន​បែប​​ហ្នឹង​​ ​អាច​បណ្ដាល​ឲ្យ​មាន​​ការ​ដៃ​រលាត់​ និង​បង្ក​ការ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​។

អ្នក​ជំនាញ​បង្ហើប​​​​​​តិចនិក​​​​​​​ឡើង​គ្រែ​​​​​​ឲ្យ​​​ត្រូវ​ក្បួន​​នៅ​​​​រាត្រី​ទឹក​ឃ្មុំ

 រូបតំណាង

លោក​ លាង​ ធី​ ឲ្យ​ដឹង​ទៀត​​ថា​​ ការ​រួម​ភេទ​​គួរ​ប្រព្រឹត្តិ​ទៅ​ធម្មតា​ និង​អត់ធ្មត់ ​ ដាច់​ខាត​ក្បាច់​ច្រងេង​ច្រងាង​មិន​គួរ​រើស​យក​មក​ប្រើ​ឡើយ។ ​​អ្នក​ជំនញ​​​រូប​​នេះ​​បាន​​​បង្ហើប​ទៀត​ថា​ ​ក្បាច់​កេរ្តិ៍​ដូនតា​ចែក​ឱ្យ ឬ​ក្បាច់​ប្រុស​ពី​លើ​ស្រី និង​ក្បាច់​ចំនិត​ត្រសក់​ ចំហៀង​តាម​ធម្មតា​ក្នុង​ចលនា​ សន្សឹមៗ។

​​

លោក ​ លាង​ ធី​ បាន​បញ្ជាក់​ថា​​យុវជន​​ក៏​អាច​ស្វែង​​ការ​ផ្ដល់​​ប្រឹក្សា​សេវា​មុន​​រៀប​ អាពាហ៍ពិពាហ៍​​នៅ​អង្គការ​រ៉ាក់​​ផង​ដែរ​។​ សេវា​នេះ​ នឹង​ផ្តល់​ជូន​អំពី​​ការ​រៀប​ចំ​ផែន​ការ​គ្រួសារ សុខភាព​ផ្លូវ​ភេទ​ និង​ការ​យល់​ដឹង​​ទៅ​វិញ​ទៅ​​មក​​រវាង​ដៃ​គូ​។​ ប្រិយ​មិត្ត​អ្នក​​អាន​អាច​ទូរសព្ទ​​លេខ​ 088 9107​ 107,089 333 990៕​

អត្ថបទ៖ មៃ​ សុខលីម