ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់


ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

មាន​ការងារ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល ព្រោះ​ចំណូល​ខ្ពស់​កប់​ពពក​មិន​ងាយ​រក​បាន ប៉ុន្តែ​ការងារ​មួយ​នេះ​រឹត​តែ​អស្ចារ្យ​ទៅ​ទៀត ព្រោះ​គ្រាន់​តែ​​ធ្វើ​ជា​ប្រុស​កំដរ​ស្រី​ដើរ​លេង អាច​រក​បាន​ដល់​ទៅ ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់។

 

ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

 

បើ​និយាយ​ពី​ការងារ​ជា​ប្រុស​កំដរ ប្រហែល​ជា​ប្លែក​សម្រាប់​ប្រជាជន​ខ្មែរ តែ​សម្រាប់​ប្រទេស​ជប៉ុន​វិញ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ អ្វី​ដែល​ប្លែក​រហូត​គេហទំព័រ​បរទេស​មួយ យក​មក​ចុះ​ផ្សាយ​នា​ពេល​នេះ គឺ​ដោយសារ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ អាច​រក​ចំណូល​ខ្ពស់​រហូត​នឹក​ស្មាន​មិន​ដល់។ លោក Hikaru Aizawa ដែល​គេ​ចាត់​ទុក​ថា ជា​ប្រុស​កំដរ​ល្អ​បំផុត​ប្រចាំ​ប្រទេស​ជប៉ុន បាន​អះ​អាង​ថា​អាច​រក​ចំណូល​បាន​ដល់​ទៅ ២​សែន​ដុល្លារ​ក្នុង​មួយ​យប់​ ពី​អតិថិជន។

 

មនុស្ស​ស្រី​នៅ​ជប៉ុន តែង​ចំណាយ​លុយ​ដើរ​លេង​សប្បាយ​ជាមួយ Aizawa ដែល​ក្នុង​នោះ​មាន​ទាំង​ទទួល​ទាន​អាហារ ផឹក​ស្រា​ក្នុង​ឡាន​ជាមួយ​គ្នា និង​សកម្មភាព​ដទៃ​ទៀត ប៉ុន្តែ​សេវាកម្ម​ផ្លូវ​ភេទ​មិន​មាន​ការ​ធានា​នោះ​ទេ។ មនុស្ស​ស្រី​ទាំង​នោះ ជួល Aizawa ដើម្បី​កម្សាន្ត​អារម្មណ៍ បំពេញ​សេចក្ដី​ត្រូវការ​ផ្លូវ​ចិត្ត កុំ​ឲ្យ​មាន​ភាព​ឯកា​ពេល​ឥត​គូ។

 

​​​​​ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

 

លោក Aizawa ដែល​អតីត​ធ្លាប់​ជា​អ្នក​លក់ បាន​និយាយ​ថា មេរៀន​ដែល​លោក​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ “គេ​មិនមែន​ទិញ​ដោយសារ​ទំនិញ​អ្នក​លក់​​ល្អ​ទេ ប៉ុន្តែ​គេ​ទិញ​ព្រោះ​គេ​ជឿជាក់​លើ​អ្នក​លក់”។ លោក​បាន​អនុវត្ត​ជំនាញ​នេះ​នៅ​ពេល​លក់​សេវាកម្ម​ខ្លួន​ឯង ឲ្យ​ទៅ​ស្រីៗ។

 

ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

 

ទោះ​ជា​ប្រុស​កំដរ​ដើម្បី​រក​ប្រាក់​​មែន ប៉ុន្តែ​លោក Aizawa បាន​ដើរ​លេង​សប្បាយ ចូល​ហាង​ទទួល​ទាន​អាហារ​ថ្លៃៗ និង​ស្លៀកពាក់​សំលៀកបំពាក់​ទាន់សម័យ ប្រើប្រាស់​សម្ភារៈ​ទំនើបៗ ដែល​បាន​មក​ពី​អតិថិជន​ពេញ​ចិត្ត​ផ្ដល់​ឲ្យ។

 

​ខាង​ក្រោម​នេះ គឺ​ជា​សម្ភារៈ ដែល​លោក Aizawa ទទួល​បាន​ស្រីៗ៖

 

គ្រឿង​អលង្ការ​ពេជ្រ​ថ្លៃៗ

 

ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

 

ស្បែក​ជើង​ម៉ាក ដែល​ផលិត​ចេញ​មាន​កំណត់

 

ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

 

នាឡិកា ដែល​អាច​មាន​តម្លៃ​រហូត​ដល់ ៥​ម៉ឺន​ដុល្លារ

 

ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

 

ស្រា Soju របស់​ប្រទេស​ជប៉ុន មួយ​ដប​តម្លៃ ៧​ពាន់​ដុល្លារ ​​

 

ការងារ​ជា​ប្រុស​កំដរ រក​ចំណូល​បាន ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់

 

សូម​ទស្សនា​វីដេអូ សកម្មភាព​ប្រុស​កំដរ៖

 

 

ចុចអាន៖ បែក​ធ្លាយ​រូប​​​មន្រ្តី​​​​ចូល KTV ឱប​មិន​លែង ល្បី​ពេញអ៊ីនធើណិត

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ asiantown