ជ័យ ស៊ីណេតចាញ់ឆសោម វិឆ័យ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​លើស​ង្វៀន Cambodia Beer របស់ SEA-TV​រសៀល​ថ្ងៃទី​១​វិច្ឆិកា​អ្នក​ប្រដាល់​ជ័យ ស៊ី​ណេ​ត​ក្លឹ ឃ្លាំងមឿង​កី​ឡ​ប្រកួត​ចាញ់​សោម វិឆ័យ​ក្លឹប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​។​

​    ​ស្ថានភាព​ប្រកួត ២-៣​ទឹក​ដំបូង​អ្វីៗ​ហាក់ដូចជា​មិន​លើស​គ្នា​នោះទេ​តែ ២ ទឹក​ចុងក្រោយ​វា​បាន​ក្លាយជា ឲ្យ​កាស​របស់​វិឆ័យ​វិញ​ដោយសារតែ​ស៊ី​ណេ​ត​ស្រុត​កម្លាំង ។ ទោះយ៉ាងណា​ក៏​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ពេញ​ហើយ​វិ​ឆ័យ​បានទទួល​ជ័យជំនះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​    ​ឆាយ មាស​ក្លឹប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ឈ្នះ​ផន ផល្លា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ក្នុងខណៈដែល​តាំង សីហា​ក្លឹប​កងពលតូច​លេខ​៧០​ប្រើ​ជង្គង់​ផ្ដួល​យ៉ុ​ន ដា​រ៉ា​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​នៅ​ទឹក​ទី ៣ និង គុន វាសនា​ក្លឹប​អាស៊ី​កីឡា​វាយ​យ៉​ន សោ​ភ័​ណ្ឌ​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី​ឲ្យ​មាន​របួស​ហើយ​ត្រូវ​ពេទ្យ​បញ្ឈប់​ នៅ​ទឹក​ទី ២​នោះ ។​

+​លើស​ង្វៀន​TIFFY ARENA

​    ​ភ្នំពេញ​:​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​TIFFY Super fight នា​យប់​ថ្ងៃទី​១​តុលា​គឺជា​ការប្រកួត​បញ្ចប់​ជុំ​ទី ៣​ដែល​ការប្រកួត​មាន ២ គូ ។​

​    ​ឡុង សំណាង​ក្លឹប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ឈ្នះ​ថន ភឿ​ត​ក្លឹប​ឃ្លាំងមឿង​កីឡា​ដោយ​ពិ​ន្តុ និង ឌុន ប៊ុនធឿន​ក្លឹប​អេ​ភូ​ថង​ឈ្នះ​ធន ចាន់​តាក់​ក្លឹប​កងយោធពល​ខេ​មរ​ភូមិ​ន្តុ​ដោយ​ពិន្ទុ ។​សំណាង និង ប៊ុនធឿន​ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឯ ចាន់​តាក់ និង ថន​ភឿ​ត​ហាលអាវ​ត្រឹមនេះ ។​