រឿងមិនពិតមួយចំនួនទាក់ទងនឹង​ការយក​កូន​ដែលគូស្វាមីភរិយា​គួរដឹង

ការយកកូន​ជាបញ្ហាធំបំផុតមួយនៅ​ក្នុងជីវិត​របស់គូស្វាមីភរិយា និង​ជាបញ្ហាមួយ​គ្មានក្តីសុខឡើយ ដោយសារ​មានរឿងរ៉ាវ​មិនពិតជាច្រើន​បានកើតឡើង​។ វាត្រូវ​បានគេរលឃើញ​ថា មាន​រឿង​មិនពិត​រាប់លាន ដែល​ផ្តល់ភាព​រំខានច្រើន​ដល់គូស្វាមីភរិយា​ដែលព្យាយាម​យកកូន។
មានរឿងមិនពិតជា​ច្រើនដូចជា ការយកកូន​លើអាយុ ៣៥មិនល្អ​ចំពោះទាំង​ម្តាយ និងកូន, ការមានផ្ទៃពោះ​នៅលើកទី ២នឹងកាន់តែ​មានភាពងាយស្រួល​ជាងលើកទី ១ជាដើម។ នៅពេល​អ្នកបាន​អានរឿង​មិនពិតខាង​ក្រោម អ្នកនឹងមាន​ភាពភ្ញាក់ផ្អើល​ថា គូស្វាមីភរិយាសម័យទំនើបនេះ​ភាគច្រើន​គិតគម្រោង​ចង់មាន​គ្រួសារ​តាមបែបនេះ។ ប្រសិនបើ​អ្នក​ជាគូស្វាមីភរិយា​ដែលគិតដល់រឿង​មិនពិតទាំងអស់​នេះដែរ ដូច្នេះ អ្នកត្រូវមើលកា​រពិត​នៅពីក្រោយរឿង​កុហកទាំងអស់​ខាងក្រោម​នេះ៖
រឿងមិន​ពិតទី ១
ក្បាច់សិច​មានប្រសិទ្ធិភាព និងអាច​ជួយឲ្យមានកូន៖ "សូកបញ្ចូលអាអូនតូចថ្មមៗ​រយៈពេល ២-៣នាទី ដើម្បីឲ្យ​ទឹកកាមបាន​ទៅដល់គោលដៅ​របស់វា អាច​ជួយឲ្យ​សម្រេច​ដល់​ការ​មាន​ផ្ទៃពោះ”។
រឿងមិនពិតទី ២
ការគ្មានកូន​ជាបញ្ហារបស់​មនុស្សស្រី៖ ប្រសិនបើស្ត្រីមិ​នអាចមានកូន​បាន វាជាកំហុស​របស់នាង​ទាំងស្រុង។ រឿងមិនពិតនេះ​ធ្វើឲ្យគូស្វាមីភរិយាលែងលះ​គ្នា។ ជាការ​ពិតណាស់ បញ្ហា​ការគ្មានកូន​បណ្តាលមក​ពីខាងបុរស ៤០%។ បរិមាណទឹក​កាមតិច, បំលាស់ទី​របស់ទឹក​កាមខ្សោយ, ឬការផលិតទឹកកាម​ខុសប្រក្រតី ជាកត្តា​ដែលធ្វើឲ្យ​ឱកាស​នៃការមាន​កូន​តិចតួច។
រឿងមិន​ពិតទី ៣
បង្កាត់ភ្លើងស្នេហ៏​តែនៅក្នុងកំឡុង​ពេលបង្កកំណើត​បាន​ហើយ ទើបធ្វើឲ្យ​មានផ្ទៃពោះ៖ ស្ត្រីអនុវត្តតាម​បែបនេះ ដើម្បីមាន​ផ្ទៃពោះ និងចៀស​វាងពីការ​មានផ្ទៃពោះ។ ការ​ព្យាយាម​យកកូនតែ​ក្នុងកំឡុងពេល​បង្កកំណើត​ជារឿងបោក​ប្រាស់មួយ។
រឿងមិនពិតទី ៤
បញ្ឈប់ការ​ប្រើប្រាស់ថ្នាំពន្យាកំណើត ឱកាសនៃការ​មានផ្ទៃពោះ​នឹងឡើងខ្ពស់៖ ប្រសិនបើអ្នក​បញ្ឈប់ពិសារថ្នាំពន្យា​កំណើត អ្នកអាច​មានផ្ទៃពោះ​បាន ហើយ​ចុះបើ អ្នក​ពិសារ​ថ្នាំពន្យា​កំណើតហើយ នៅតែ​អាចមាន​កូនបាន​ទៀតនោះ។ ថ្នាំពន្យាកំណើត​ទាំងអស់​គ្មានសុវត្ថិភាព ១០០%ឡើយ។
រឿងមិន​ពិតទី ៥
យោងតាម​ចាស់ៗ​ពីដើមបាន​ឲ្យដឹងថា ការយកកូន​លើកទី ២ពិតជាងាយ​ស្រួលជាងមុន៖ ប្រសិនបើអ្នកធ្លាប់​មានបញ្ហាយ​កកូនកាល​ពីលើកទី ១ ការយក​កូនលើកទី ២នឹង​កាន់តែ​មាន​ភាពងាយ​ស្រួល។ រឿងមិនពិតនេះច្រើន​តែអនុវត្តដោយអ្នកដែលចង់បាន​កូនលើស​ពីមួយ។ សរុបមក មនុស្សជាច្រើនជឿថា ការមានផ្ទៃពោះ​បាន ១ខែ បន្ទាប់ពី​សម្រាល​កូន​ទី ១រួចពិតជា​មានភាពងាយស្រួល​យ៉ាងខ្លាំង នេះជារឿងដែល​ភូតភរ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងមិនពិតមួយចំនួនទាក់ទងនឹង​ការយក​កូន​ដែលគូស្វាមីភរិយា​គួរដឹង