ក្រុមក្មេងស្ទាវបើករថយន្តម៉ាក Hilander លឿនស្លេវ បុករះនៅកោះពេជ្រ បើករត់គេច មកជិតព្រះបុរមរាជវាំង ត្រូវជនរងគ្រោះ តាមវាយខ្ទេចរថយន្ត និងម្ចាស់រងរបួស ៣នាក់

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះមានការភ្ញាក់ផ្អើល មួយបានកើតឡើងក្រោយពីក្រុមក្មេងស្ទាវ៣នាក់រថយន្តមួយគ្រឿងម៉ាកHilander បើកលឿនស្លេវបានបង្កគ្រោះថ្នាក់ចរាចរណ៏ដោយបើកប៉ះរថយន្តមួយគ្រឿងនៅ កោះពេជ្រ រួចបើករត់មកជិតព្រះ បុរមរាជវាំងក៏ប៉ះឡានVigoមួយគ្រឿងទៀត ត្រូវបានជនរងគ្រោះតាម មកទាន់ ហើយបានវាយមកលើឡានជនបង្កនិងក្រុមក្មេងស្ទាវទាំង៣នាក់ បណ្តាលឲ្យ រងរបួសធ្ងន់ស្រាល។

ប្រភពព័ត៌មានបានបន្តថា មុនកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់មួយគ្រឿងជិះគ្នា៣នាក់ ធ្វើដំណើរចេញពីកោះពេជ្រលុះមកដល់ កន្លែងកើតហេតុក៏ប៉ះជាមួយម៉ូតូយុវជនជិះគ្នា២នាក់ដួលរងរបួសស្រាលហើយក៏ ជ្រុលទៅបុកម៉ូតូ១គ្រឿងជិះគ្នា២នាក់បណ្តាលឱ្យរងរបួសធ្ងន់២នាក់ហើយរថយន្ត មិនព្រមឈប់ក៏បន្ថែមល្បឿនបើករត់ត្រូវយុវជននោះលើកម៉ូតូរួមជាមួយយុវជន មួយក្រុមជិះម៉ូតូប្រហែលជា២០គ្រឿងដេញតាមរថយន្តបង្ក ជិតព្រះបុរមរាជវាំង បុកករថយន្តម៉ាក Vigo មួយគ្រឿងទៀត រត់លែងរួចក៍ត្រូវជនរងគ្រោះ តាមទាន់ វាយខ្ទេចរថយន្ត និងម្ចាស់រងរបួសធ្ងន់ ៣នាក់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានទៅជួយអន្តរាគមន៏ ដោយឃាត់ខ្លួនទាំង ភាគីរថយន្តបង្កនិងភាគីរថយន្តរងគ្រោះយកទៅសួរនាំរកខុសត្រូវ និងចាត់ការ តាមនីតីវិធី៕

ក្រុមក្មេងស្ទាវបើករថយន្តម៉ាក Hilander  លឿនស្លេវ បុករះនៅកោះពេជ្រ បើករត់គេច មកជិតព្រះបុរមរាជវាំង ត្រូវជនរងគ្រោះ តាមវាយខ្ទេចរថយន្ត និងម្ចាស់រងរបួស ៣នាក់ ក្រុមក្មេងស្ទាវបើករថយន្តម៉ាក Hilander  លឿនស្លេវ បុករះនៅកោះពេជ្រ បើករត់គេច មកជិតព្រះបុរមរាជវាំង ត្រូវជនរងគ្រោះ តាមវាយខ្ទេចរថយន្ត និងម្ចាស់រងរបួស ៣នាក់