​ធ្វើ​យ៉ាង​​ណា​ដើម្បី​បំបាត់​ក្លៀក​ខ្មៅ​?​

​ក្លៀក​ខ្មៅ ​អាច​ធ្វើ​ឱ្យ​អ្នក​ខ្មាស់​អៀន​មិន​ហ៊ាន​ពាក់​អាវ​វៀរ​ក្លៀក ​អៀម​ ព្រោះ​ខ្លាច​គេ​ឃើញ​។ ​ខាង​ក្រោម​នេះ​យើង​សូម​ណែនាំ​មិត្ដ​នារី​ទាំង​អស់​គ្នា​នូវ​វិ​ធី​ធម្មជាតិ​មួយ​ចំនួន​ដើម្បី​ឱ្យ​ក្លៀកស​។​​ផ្លែ​ប៉ោ​ម​៖ ​ប្រសិន​អ្នក​ខាត់​ស្បែក​រ​បស់​អ្នក​ជា​មួយ​នឹង​ផ្លែប៉ោម​កិន​ម៉ត់ ​វា​អាច​បំបាត់​នូវ​ស្នាម​ខ្មៅ ​និង​ក្លិន​មិន​ល្អ​នៃ​ក្លៀក​របស់​អ្នក​។ ​ផ្លែប៉ោម​មាន​ផ្ទុក​នូវ​សារ​ធាតុ ​AHA ​ដែល​មាន​សមត្ថភាព​សម្លាប់​មេរោគ ​និង​បាក់តេរី ​ដែលបណ្ដាលឱ្យក្លៀកខ្មៅ។
​ធ្វើ​យ៉ាង​​ណា​ដើម្បី​បំបាត់​ក្លៀក​ខ្មៅ​?​
​សម្បក​ក្រូច​ពោធិ៍សាត់​៖​  សម្បក​ក្រូច​ពោធិ៍សាត់​មាន​ផ្ទុក​អាស៊ីដស៊ីទ្រីក ​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ខាត់​ស្បែក​ឱ្យស​។​ សូម​យក​សម្ប​ក​ក្រូច​ពោធិ៍​ទៅ​ហា​ល​រហូត​ដល់​វា​ស្ងួត​​។ ​បន្ទាប់​មក​យក​សម្បក​ក្រូច​​នេះ​ប្រមាណ​ពីរ​ស្លាប​ព្រា​បាយ​ទៅ​លាយ​ជា​មួយ​នឹង​ទឹក​ផ្កា​កុលាប​(Rose Water) ​ហើយ​លាប​ត្រង់​ក្លៀក​នោះ​។ ​ទុក​វា​ឱ្យ​បាន ​​១០​នាទី​ ហើយ​លាងជម្រះ​វា​ដោយទឹក​ត្រជាក់​។​
​ប្រេងដូង៖​ ប្រេងដូង​ ត្រូវ​បានគេប្រើ​ជា​សក​ល​សម្រាប់​ព្យាបាលថែ​សម្ផស្ស។ ប្រើ​វិធី​ព្យាបាល​នេះ ​​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស​បន្ដិច​ម្ដង​ៗ។ ​សូម​ធ្វើ​ការ​ម៉ាស្សា​ក្លៀក​​របស់អ្នក​ដោយ​ប្រេង​ដូង​ឱ្យ​បាន ​១០ ​ទៅ ​១៥​នាទី​មុន​ពេល​ងូត​ទឹក​។​
​ក្រូចឆ្មារ​៖​ ក្រូច​ឆ្មារ​ត្រូវ​បាន​មនុស្ស​ដឹង​ថា ​វា​ជា​ភ្នាក់​ងារ​ខាត់​ស្បែក​ឱ្យ​ស​តាម​បែប​ធម្មជាតិ​។ ​​ប្រសិន​បើ​អ្នក​យក​ក្រូច​ឆ្មារ​ខាត់​ត្រង់​ក្លៀក​រប​ស់​អ្នក​ វាង​នឹង​ជួយ​ឱ្យ​ស្បែក​រប​ស់​អ្នកស​។ សូម​កុំ​ភ្លេច​លាបក្រែម​ផ្ដល់​សំណើម ​ឬឡូ​សិន​ត្រង់​ក្លៀក​របស់​អ្នក​ក្រោយ​ពេល​ជម្រះ​វា​ស្អាត​ហើយ​​នោះ​។ ​ម្យ៉ាង​ទៀត​ក្រូច​ឆ្មារ​នេះ​គឺ​ជា​ភ្នាក់​ងារ​សម្លាប់​មេរោគ​ ដែល​ជួយ​បំបាត់​ក្លិន​អាក្រក់​ពី​ក្លៀក​របស់​អ្នក​។​
​ទឹក​ដោះ​គោ​៖ ​ទឹក​ដោះ​គោ​មាន​ប្រសិទ្ធ​ភាព​ធ្វើ​ឱ្យ​ស្បែក​ស​។​ ទឹក​ដោះ​គោ​មាន​ផ្ទុក​នូវ​វីតាមីន​​ ​និង​អាស៊ីដ​ខ្លាញ់​មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​ស្បែកស ​និង​មាន​សុខភាព​ល្អ​។ ​ សូម​អ្នក​យក​ទឹក​ដោះ​គោ​ទៅ​លាប​ត្រង់​ក្លៀក​របស់​អ្នក​ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ថ្ងៃ ​ហើយ​ទុក​វា​ឱ្យ​បាន ​១៥​នាទី​មុន​ពេល​លាងជម្រះវា​ដោយ​ទឹ​ក​ត្រជាក់​។​
​ត្រសក់​៖ ​ធ្វើ​ឱ្យ​ក្លៀក​របស់​អ្នក​ស​ដោយការ​យក​ចំណិត​ត្រសក់​ទៅ​ខាត់​ត្រង់កន្លែងខ្មៅ​នោះ។​​ ​ការ​ខាត់​នេះ​នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកស និង​ជួយ​ឱ្យ​វា​មាន​សំណើ​ម​បាន​យូរ៕​ 
អត្ថបទ៖ ដេវីដ
Source: timeofindia