Ronaldo ​ពន្យល់​ហេតុផល​ដែល​ខ្លួន​ល្អ​ជាង Messi ​


Ronaldo ​ពន្យល់​ហេតុផល​ដែល​ខ្លួន​ល្អ​ជាង Messi ​

Cristiano Ronaldo ​បាន​លើក​ហេតុផល​មួយ​ចំនួន​ដែល​គិត​ថា​ខ្លួន​នៅ​តែ​មាន​សមត្ថភាព​ល្អ​ជាង Lionel Messi ​ដដែល​ ពោល​គឺ​មិន​មែន​ឱ្យ​តែ​ជួយ​ក្លិប​ឈ្នះ​ពាន​រង្វាន់​គឺ​អាច​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​បំផុត​នោះ​ទេ។

 

Ronaldo ​ពន្យល់​ហេតុផល​ដែល​ខ្លួន​ល្អ​ជាង Messi ​

 

កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្លិប Real Madrid ​បាន​និយាយ​ទៅ​កាសែត  El Pais ​របស់​អេស្ប៉ាញ​តាំង​ពី​ខែ​សីហា​មក​ម៉្លេះ ប៉ុន្តែ​ទើប​តែ​ត្រូវ​គេ​យក​មក​បកប្រែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ដោយ​គ្រា​នោះ ខ្សែ​ប្រយុទ្ធ​ជើង​ស៊ុត​រូប​នេះ បាន​លើក​ហេតុផល​បញ្ជាក់​ថា​ខ្លួន​គេ​នៅ​តែ​ល្អ​ជាង Messi ​ដដែល បើ​ទោះ​បី​ជា​រដូវ​កាល​មុន​មិន​បាន​ជួយ​ក្រុម​លើក​ពាន​ក៏​ដោយ។

 

អត្ថន័យ​នៃ​ឯកសារ​ដែល​ត្រូវ​បាន​គេ​យក​មក​បកប្រែ​នោះ​គឺ៖ “វា​មិន​មែន​ជា​រឿង​អំពល់ទុក្ខ​ចំពោះ​ខ្ញុំ​ទេ។ ប្រសិន​បើ​អ្នក​ក្រឡេក​ទៅ​មើល​អតីត​កាល​៨​ឆ្នាំ​របស់​ខ្ញុំ ខ្ញុំ​តែងតែ​ឡើង​ដល់​ចំណុច​កំពូល​ជា​និច្ច ហើយ​នោះ​ជា​រឿង​ពិបាក​ដែរ។ អ្នក​អាច​ឱ្យ​ឈ្មោះ​មក​ខ្ញុំ​បាន​ថា​នរណា​ដែល​អាច​ធ្វើ​ដូច្នេះ​បាន? លេខ​១​ឬ​លេខ​២ គឺ​គ្រាន់​តែ​ជា​ប្រធាន​បទ​តូច​ដែល​ត្រូវ​បកស្រាយ​ប៉ុណ្ណោះ ដូច​កាល​ដែល​ឈ្នះ​ពាន​រង្វាន់​ឬ​អត់​អីចឹង។ សម្រាប់​អ្នក ប្រហែល​ជា​គិត​ថា Messi ​ល្អ​បំផុត ។ តែ​ក្នុង​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​គឺ​ល្អ​ជាង​គេ ។ នេះ​ជា​ហេតុផល ធ្វើ​ឱ្យ​ខ្ញុំ​អាច​សម្រេច​បាន​រឿង​ជា​ច្រើន ក្នុង​អាជីព​របស់​ខ្ញុំ។ វា​ជា​រឿង​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​មើល Messi ​លើក​ពាន Ballon dÓrs ​ច្រើន​ដង។ ខ្ញុំ​គួរ​តែ​គិត​ថា​ហេតុ​អ្វី​ ខ្ញុំ​ត្រូវ​ទៅ​កម្មវិធី​អបអរ​នោះ?”។

 

ជាក់​ស្ដែង​ទៅ ក្នុង​ឆ្នាំ​នេះ​មិត្ត​អ្នក​អាន​របស់​កាសែត​ដ៏​ល្បី​អេស្ប៉ាញ Marca ​​បាន​បោះ​ឆ្នោត​ថា Ronaldo ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជាប់ Top 3 ​ដណ្ដើម​ពាន​រង្វាន់ Ballon d’Or ​នោះ​ទេ ខណៈ​ដែល​៣​នាក់​ដែល​គេ​ជ្រើសរើស​នោះ​គឺ Messi , Neymar ​និង Luis Suarez ​ដែល​សុទ្ធ​តែ​ជា​កីឡាករ​របស់ Barcelona ​៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ bleacherreport