កីឡាករ​ Chelsea ម្នាក់​ថា​ សុខ​ចិត្ត​ចាញ់​ ប្រសើរ​ជាង​ឈ្នះ​ដើម្បី​ Mourinho


កីឡាករ​ Chelsea ម្នាក់​ថា​ សុខ​ចិត្ត​ចាញ់​ ប្រសើរ​ជាង​ឈ្នះ​ដើម្បី​ Mourinho

កីឡាករ​​ដែល​ជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម​ Chelsea ម្នាក់ បាន​និយាយ​ថា ​ខ្លួន​សុខ​ចិត្ត​លេង​ធ្វើ​ចាញ់​ប្រសើរ​ជាង​ឈ្នះ​ ដើម្បី​អ្នកចាត់ការ​ Jose Mourinho។

 

កីឡាករ​ Chelsea ម្នាក់​ថា​ សុខ​ចិត្ត​ចាញ់​ ប្រសើរ​ជាង​ឈ្នះ​ដើម្បី​ Mourinho

 

សេចក្ដីរាយការណ៍​នេះ ​មក​ពី​ BBC Radio 5Live ​របស់​អ្នកសារព័ត៌មាន Garry Richardson ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា ទំនាក់​ទំនង​​រវាង​កីឡាករ​​តោ​ខៀវ និង​អ្នកចាត់ការ​រហស្សនាម “Special One” ​កំពុង​តែ​មាន​បញ្ហា​ខ្លាំង​ហើយ។

 

លោក​ Richardson បាន​និយាយ​​ក្នុង​កម្មវិធី​ BBC’s Sportsweek ថា៖ “សូម​ឲ្យ​ខ្ញុំ​​​ប្រាប់​អ្នក​ទាំង​អស់​គ្នា ពី​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ពី​​ក្រុម​ Chelsea។ ព័ត៌មាន​របស់​ខ្ញុំ បាន​មក​ពី​កីឡាករ​ដ៏​សំខាន់​របស់​ក្រុម​តោ​ខៀវ​ម្នាក់។ កីឡាករ​ម្នាក់ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គេ​សុខ​ចិត្ត​ចាញ់​ ជា​ជាង​ឈ្នះ​សម្រាប់​អ្នក​ចាត់ការ​ Mourinho”។

 

យ៉ាង​ណា​កីឡាករ​ម្នាក់ ដែល​និយាយ​ខាង​លើ​នេះ ពុំ​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ទេ។ ចំណែក​ឯ​​លោក ​Mourinho​ វិញ កាន់​តែ​មាន​សម្ពាធ​ខ្លាំង​ហើយ បន្ទាប់​ពី​ Chelsea ចាញ់​ Liverpool ៣-១ នៅ​ Stamford Bridge ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទៀត ​ខណៈ​ដែល​​តោ​ខៀវ បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៥ មាន​១១​ពិន្ទុ ក្រោយ​ប្រកួត​បាន​១១​លើក៕

 

-ចុចអាន៖ Chelsea បន្ត​ភាព​ដុនដាប​ក្រោយ​ចាញ់​ Liverpool ៣- ១ យប់​មិញ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror