Booysen ​កីឡាករ​បរទេស​ដំបូង មាន​សង្សារ​ជា​តារា​សម្ដែង​នៅ​កម្ពុជា


Booysen ​កីឡាករ​បរទេស​ដំបូង មាន​សង្សារ​ជា​តារា​សម្ដែង​នៅ​កម្ពុជា

Shane Booysen ​ជា​កីឡាករ​ដែល​ក្លិប​ភ្នំពេញ​ក្រោន​ទើប​តែ​ទិញ​ចូល​កាល​ពី​ដើម​រដូវ​កាល​ពី​ប្រទេស​ថៃ​ ហើយ​បច្ចុប្បន្ន​បុរស​មាឌ​ល្អិត​តែ​រាង​សង្ហារ​រូប​នេះ​មាន​សង្សារ​ម្នាក់​ហើយ​នៅ​ប្រទេស​កម្ពុជា គឺ​តារា​សម្ដែង​កូន​កាត់​ខ្មែរ​-ឥស្លាមកញ្ញា ណាតាហ្សា ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ទាក់ទង​គ្នា​ជាង​៣​ខែ​មក​ហើយ។

 

 Booysen ​កីឡាករ​បរទេស​ដំបូង មាន​សង្សារ​ជា​តារា​សម្ដែង​នៅ​កម្ពុជាShane Booysen ​

 

Booysen ​បាន​និយាយ​ថា​ រូប​គេ​ពេញ​ចិត្ត​ប្រជាជន ​និង​អ្នក​គាំទ្រ​នៅ​ប្រទេស​កម្ពុជា​ណាស់ ព្រោះ​ពួកគេ​មាន​ភាព​រាក់ទាក់ ​និង​រួសរាយ​ខ្លាំង។ កីឡាករ​ល្បឿន​លឿន​របស់​ក្លិប​ភ្នំពេញ​ក្រោន​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា​ រូបគេ​មិន​លាក់លៀម​ទេ ចំពោះ​ទំនាក់ទំនង​ជាមួយ​ ណាតាហ្សា​ ដោយសារ​តែ​រូបគេ​ពិត​ជា​ស្រលាញ់​នារី​ម្នាក់​នេះ​ពិតមែន ហើយ​ប្រសិន​បើ​អាច​នឹង​ឈាន​ដល់​ការ​រៀបការ​ទៀត​ផង។

 

Booysen ​បាន​និយាយ​ប្រាប់ Sabay ​ថា៖ “​ខ្ញុំ​ស្រលាញ់​អ្នក​គាំទ្រ​ទាំង​អស់ រស់​នៅ​កម្ពុជា​ពិត​ជា​រឿង​ដ៏​សប្បាយ​រីករាយ ជា​ពិសេស​បាន​លេង​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោន… ​ខ្ញុំ​ស្រលាញ់​ណាតាហ្សា​មែន គាត់​ជា​មនុស្ស​ល្អ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ចង់​រស់​នៅ​ជាមួយ។ ថ្ងៃ​មុខ​គ្មាន​នរណា​ដឹង តែ​បច្ចុប្បន្ន​ខ្ញុំ​ស្រលាញ់​ស្រី​ម្នាក់​នេះ”។

 

Booysen ​កីឡាករ​បរទេស​ដំបូង មាន​សង្សារ​ជា​តារា​សម្ដែង​នៅ​កម្ពុជា

 កញ្ញា ណាតាហ្សា

 

ខាង​ស្រីតារា​សម្តែង​ ណាតាហ្សា ​បាន​និយាយ​ដែរ​ថា​ ខ្លួន​ពិត​ជា​ស្រលាញ់​គ្នា​ជាមួយ​តារា​បាល់​ទាត់​សញ្ជាតិ​អាហ្វ្រិក​ខាង​ត្បូង​នេះ​ពិត​មែន ហើយ​ក៏​មិន​ចង់​បិទ​បាំង​អី​នោះ​ដែរ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​នាង​ស្រលាញ់​បុរស​ម្នាក់​នេះ​គឺ​ដោយសារ​តែ​គេ​ជា​កីឡាករ​ល្អ​ម្នាក់ ហើយ​ខ្លួន​នាង​ផ្ទាល់​ក៏​ជា​អ្នក​ស្រលាញ់​បាល់​ទាត់​ខ្លាំង​ណាស់​ដែរ។

 

តារា​ស្រី​វ័យ​ក្មេង រាង​តូច​ច្រឡឹង​ខាង​លើ​បាន​បន្ថែម​ទៀត​ថា រាល់​ការ​ប្រកួត​របស់​ក្លិប​ភ្នំពេញ​ក្រោន​ជា​ពិសេស​ការ​ប្រកួត​ដែល​មាន​វត្តមាន​របស់ Booysen ​គឺ​រូប​នាង​មិន​ដែល​ខកខាន​ទៅ​មើល​ម្ដង​ណា​ទេ ហើយ​ចប់​ការ​ប្រកួត​ពេល​ខ្លះ នាង​ថែម​ទាំង​ទិញ​របស់​ជូន​ដល់​មិត្ត​ប្រុស​ថែម​ទៀត​ផង៕

 

អត្ថបទ៖ មុន្នី រម្យ