កៅអី​​ពិសេស​អាច​​បំពេញ​ការងារ​ដោយ​ផ្ដេក​ខ្លួន​បាន​យ៉ាង​ស្រួល​​​

កៅអី​​ពិសេស​អាច​​បំពេញ​ការងារ​ដោយ​ផ្ដេក​ខ្លួន​បាន​យ៉ាង​ស្រួល​​​

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា​ការ​អង្គុយ​ធ្វើ​ការ​រយៈ​ពេល​យូរ​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សុខភាព​បាន​ ​ចំណែក​ឯ​ការ​​ឈរ​ធ្វើ​ការ​​​វិញ​​​អាច​មាន​​លក្ខណៈ​ល្អ​​ប្រសើរ​ជាង​ការ​អង្គុយ ​​ប៉ុន្តែ​វា​ក៏​នៅ​តែ​​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ដូច​គ្នា។

 

កៅអី​​ពិសេស​អាច​​បំពេញ​ការងារ​ដោយ​ផ្ដេក​ខ្លួន​បាន​យ៉ាង​ស្រួល​​​

 

ជា​មួយ​នឹង​កៅអី​ស៊េរី​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​​លោក​ Che Voigt ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជឿ​​ជាក់​​បាន​ថា​នឹង​មិន​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​​នោះ​ទេ​ ទោះ​បី​ជា​ធ្វើ​ការ​រយៈ​ពេល​យូរ​ក៏​ដោយ។ កៅអី​​ពិសេស​​​​ Altwork Station ​គឺ​ជា​ប្រភេទ​កៅអី​ផ្ដេក​​ដែល​អាច​ធ្វើ​ការ​បត់​បែន​​បាន​​គ្រប់​ទម្រង់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើ​ប្រាស់។ អ្នក​អាច​ឈរ​​ធ្វើ​ការ​ អង្គុយ​ធ្វើ​ការ​ ឬ​ក៏​ផ្ដេក​ខ្លួន​ទៅ​នឹង​កៅអី​ដើម្បី​ធ្វើ​ការ​បាន។ អេក្រង់​កុំព្យូទ័រ ​និង​កុំព្យូទ័រ​យួរ​ដៃ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ដៃ​ភ្ជាប់​របស់​កៅអី​ដូច​នេះ​មិន​បាច់​​ព្រួយ​បារម្ភ​ថា​វា​​នឹង​ធ្លាក់​ចំ​មុខ​របស់​អ្នក​នោះ​ទេ។ ចំណែក​ឯ​ Keyboard និង​ Mouse វិញ​ត្រូវ​បាន​​ភ្ជាប់​ទៅ​នឹង​បន្ទះ​ក្ដារ​ដោយ​​កម្លាំង​ដែក​ឆក់។

 

កៅអី​ពិសេស​នេះ​ផង​ដែរ​មាន​ទម្ងន់​ ៩៥,២៥​គីឡូក្រាម​ ដោយ​មិន​គិត​បញ្ចូល​ទាំង​ទម្ងន់​របស់​កុំព្យូទ័រ​យួរ​ដៃ ​និង​អេក្រង់​កុំព្យូទ័រ​ឡើយ ហើយ​វា​មាន​តម្លៃ​ប្រមាណ​៥៩០០​​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ដែល​អាច​នឹង​ដាក់​លក់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦​ខាង​មុខ​នេះ៕

 

ចុច​អាន៖ និស្សិត​ចិន​១​ក្រុម​អាច​បង្កើត​ឡាន​ប្រណាំង​ដើរ​ដោយ​អគ្គិសនី​​សម្រាប់​ប្រកួត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ ​​​​CNN​​​

នាំមកជូនដោយ

កៅអី​​ពិសេស​អាច​​បំពេញ​ការងារ​ដោយ​ផ្ដេក​ខ្លួន​បាន​យ៉ាង​ស្រួល​​​