សម្តេច​ក្រឡា​ហោម ស ខេង អញ្ជើញ​ក្នុងពិធី​សម្ពោធ​បើក​ការដ្ឋានផ្លូវ​លេខ​១៥៧៧ ទៅកាន់ព្រំ​ដែន​ថៃ​

ខេត្តបាត់ដំបង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​
បើក​ការដ្ឋាន​​ផ្លូវ​លេខ​១៥៧៧ ដែល​មាន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ ចេញពី​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ទៅ​កាន់​ព្រំដែន​ច្រក​៤០០ (​ព្រំ​​ដែន​ថៃ​) ក្នុង​ឃុំ​សំឡូត ស្រុក​សំឡូត ក្នុង​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ថៃ​ជា​ច្រើន​រូប​ផង​ដែរ​។

ពិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​នា​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៥ នេះ ស្ថិត​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ។