ព្រឹកនេះ ​កម្លំាងប៉ូលិសក្រុង​ប៉ោយប៉ែតផ្តើមត្រួតពិនិត្យ​យានយន្តដើម្បីពង្រឹង​ច្បាប់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា​ កងកម្លំាងប៉ូលិសក្រុងប៉ោយប៉ែត​បានផ្តើមជំហានដំបូង​ត្រួតពិនិត្យយានយន្ត​គ្រប់ប្រភេទ​ដើម្បីពង្រឹងច្បាប់ចរាចរណ៍ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា ​ការត្រួតពិនិត្យនេះនៅព្រឹកថ្ងៃទី០២ វិច្ឆិកានេះ​ ធ្វើនៅពីរទីតំាងគឺនៅលើ​កំណាត់ផ្លូវជាតិលេខ៥​ ​មុខវត្តបាលិលេយ្យ ​ស្ថិតក្នុងភូមិ​ក្បាលស្ពាន២ និង ​នៅចំណុចផ្លូវបេតុងភូមិដើមពុទ្រា ​ស្ថិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់និងក្រុងប៉ោយប៉ែត ។

ប្រភពបានស្រង់​សម្តីអធិការនគរបាលក្រុងប៉ោយប៉ែត​ដោយបញ្ជាក់​ទៀតថា នៅក្នុងការត្រួតពិនិត្យបឋមដើម្បីពង្រឹងច្បាប់ចរាចរណ៍នេះ ​កម្លំាងជំនាញ​បានធ្វើការណែនំា    ដ​ល់​ម្ចាស់​យានយន្តដែល​មិនគោរពច្បាប់​ ដោយមិនទាន់ធ្វើ​ការផាកពិន័យ​នៅឡើយទេ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ។