មនុស្ស២៦នាក់​ស្លាប់ និង​របួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១ខែវិច្ឆិកា

មនុស្ស​យ៉ាងហោចនាស់៥នាក់​បាន​ស្លាប់ និង២១នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១០លើក​នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី ១ខែវិច្ឆិកា។ នេះ​បើ​យោងតាម​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ។

បើតាម​ប្រភព​ដដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង១០លើក​នោះបាន     បណ្តាល​ខូ​ត​ខាត​យានយន្ត​សរុប​ចំនួន១៨គ្រឿង ក្នុងនោះ​ម៉ូតូ១៣គ្រឿង រថយន្ត​ធុន​តូច២គ្រឿង និង​រថយន្ត​ធុន​ធំ៣គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​គឺ​មកពី​បើកបរ​ហួស​ល្បឿន៣លើក ប្រជែង​គ្រោះថ្នាក់៣លើក ស្រវឹង២លើក មិន​គោរព​សិទ្ធ១លើក បត់​គ្រោះថ្នាក់១លើក  ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៦នាក់៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​