លោក​មេ​ប៉ុស្តិ៍ ​​សំរិទ្ធណ​យ ​​និងលោក ​​សុខ ​​ណា ​​ប្រធាន​​​ច្រក​​​ទ្វេភាគី​​​ណាំ​លៀ ​​​​កំពុង​​​សប្បាយ​​​​រួមដៃគ្នា​​​បើក​រាប់​​​ក្បាល​​​ឡាន​​​ដឹក​​ឈើ​​​ល្មើស​​ច្បាប់​​ឆ្លងទៅ​​វៀត​ណាម​​ប្រមូល​​លុយ​​ច្រក​​ហោប៉ៅ

​ខេត្តមណ្ឌលគិរី​៖ តាម​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​ភូមិ​វ៉ា​យោង​បាន​និយាយថា ច្រកទ្វារ​ទ្វេរ​ភាគី​ណាំ លៀ​(​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ដែល​គ្រប់​គ្រង់​ដោយ លោក សំរិទ្ធ ណ​យ មេ​ប៉ុ​ស្គិ៍​ទ្វេភាគី​ណាំ​លៀ និង លោក សុខ ណា ប្រធាន​ច្រក​ទ្វេភាគី​ណាំ​លៀ កំពុង​បណ្តែតបណ្តោយ​ឲ្យ​កើតមាន​បទល្មើស​ឈើ​ប្រណីត​ឆ្លងដែន​យ៉ាង​ពេញបន្ទុក និង​មានការ​សហការគ្នា​បាន​យ៉ាង​ល្អ​ជាមួយ​សមត្ថកិច្ច​មូល​ដ្ឋា​ន សម្រាប់​ការនាំយក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ការនាំ​ឈើ​ប្រណីត​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​នេះ ត្រូវបាន​គេ​ដឹងថា លោក​មេ​ប៉ុស្តិ៍​បាន រៀបចំ​ចាត់ចែង​ពេលវេលា​យ៉ាង​ច្បាប់​លាស់ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ជំនាញ​ដ៏ទៃទៀត​ដែល​ចុះទៅ​បង្ក្រាប ជាពិសេស​កុំ​ឲ្យ​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន ។​

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​ប៊ូ​ស្រា លោក ថា ក្រាក់ មានប្រសាសន៍​បញ្ជាក់ថា សកម្មភាព​កាប់​ឈើ​ប្រណីត​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ក្រុមមន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ជា​អ្នកប្រព្រឹត្ត ហើយ​ធ្វើការ​អារច្រៀក​ជា​ឈើ​ជ្រុង ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ទំនើបៗ​រ​ចេញ​តាម​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​តាំ​កន និង​ច្រកទ្វារ​ទ្វេរ​ភាគី​ណាំ លៀ (​ប៉ុស្តិ៍​លេខ​៧) ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម នៅ​ស្រុក​ដាក់​មី​ល ដែលមាន​ព្រំដែន​ជាប់​គ្នា ដែល​នេះ​ជា​ទង្វើ​ប្រឆាំងនឹង​បទបញ្ជា​ថ្នាក់លើ​យ៉ាង​ចេញមុខ​។​

ប្រភព​បន្ត​ផ្សេង​ថា ប្រភេទ​រថយន្ត​ដែល​ប្រើ​សម្រាប់​ការដឹកឈើ​ឆ្លងទៅ​វៀតណាម​នោះ គឺមាន​ដូចជា​កាមរី​គូទ​ស្វិត កាមរី​គូទ​ហើម ឡង់​គ្រី​ស័​រ និង​មាន​រថយន្ត​ទំនើបៗ​ដូចជា ឡិច​ស៊ី​ស ហៃ​លែ​ន​ឌ័​រ ដឹកឈើ​ពី​ឃុំ​ពូ​ជ្រៃ ឃុំ ក្រុង​តេស ស្រុក​ពេ​ជ្រា​ដា នឹង​មកពី​ទី​រួម​ខេត្តមណ្ឌលគិរី ឆ្លងកាត់​តាម​ស្រុក​ពេ​ជ្រា​ដា កាត់មុខ​សាលាស្រុក អធិការ មូលដ្ឋាន​ទាហាន អាវុធហត្ថ និង​ស្នាក់ការ​បរិស្ថាន​នៅ​ភូមិ​វ៉ា​យោង​ដោយ​រលូន​គ្មាន​សមត្ថកិច្ច​ឬ​ជំនាញ​បង្ក្រាប​ឡើយ​ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យថា​ជាការ​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ទើប​ឈ្មួញ​ល្មើសច្បាប់​ដឹកឈើ​បាន​យ៉ាង​សេរី​ដូច្នេះ ហើយ​ឈើប្រណិត​ទាំងនោះ​ត្រូវបាន​នាំចេញ​ឆ្លងដែន តាម​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ និង​ច្រករបៀង​អូរ​តាំ​កន ។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក សុខ​ណា ប្រធាន​ច្រកទ្វារ​ទ្វី​ភាគី​ណាំ​លៀ បាន​ប្រាប់​អ្នកព័ត៌មាន​យើង​នៅ​រសៀល ថ្ងៃទី​២៧ តុលា ២០១៥ នេះ​ថា នៅ​ច្រក​ណាំ​លៀ​គឺ​មិនមាន​បទល្មើស​ព្រៃឈើ​កើតឡើង​ដូច​ការចោទប្រកាន់​ឡើយ ដោយឡែក​លោក សំរិទ្ធ ណ​យ មេ​ប៉ុ​ស្គិ៍​ទ្វេភាគី​ណាំ​លៀ ហៅ ប៉ុ​ស្គិ៍​៧ ទាក់ទង​សុំ​ការបំភ្លឺ​មិនបាន​។ ចំណែក លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មានប្រសាសន៍​បញ្ជាក់ថា លោក​មិនទាន់​បានទទួល​សេចក្ដីរាយការណ៍​ពី​មន្ត្រី​តំបន់​អភិរក្ស​នោះ​នៅឡើយ​ទេ​ដូច្នេះ​លោក​មិន​ដឹងផង​។​រីឯ​លោក អ៊ុំ វ៉ាន់​សុភាក់ នាយផ្នែក​រដ្ឋ​បាន​ព្រៃឈើ​ក្រុង​សែន​មនោ​រម្យ នឹង​ស្រុក​ពេ​ជ្រា​ដា និយាយថា លោក​មិនដឹង​រឿង​អី​ទាំងអស់​៕ ឦសាន​២

KA-01-11-2015-09 KA-01-11-2015-08 KA-01-11-2015-07 KA-01-11-2015-06 KA-01-11-2015-15 KA-01-11-2015-11 KA-01-11-2015-12 KA-01-11-2015-13 KA-01-11-2015-14 KA-01-11-2015-10