Kone រកបាន៣គ្រាប់ដើម្បីជួយឲ្យ Everton បំបាក់ Sunderland ចាស់ដៃ

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កូត​ឌី​វ័រ Arouna Kone  បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម Everton បាន​បំ​បាក់​ក្រុម Sunderland យ៉ាង​ចាស់​ដៃ​​ក្នុង​លទ្ធផល ៦-២ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​អាទិត្យ​។ Sunderland ពោរ​ពេញ​ដោយការ​​ជឿ​ជាក់​ខ្លាំង​ក្រោយ​ពី​បាន​​ទទួល​ជ័យ​ជម្នះ ៣-០ លើ​ក្រុម Newcastle United ក្នុង​ការ​ប្រកួត​​លើកមុន​របស់​ពួក​គេ ប៉ុន្តែ បើ​ទោះ​បី​​មាន​ឱកាស​ស៊ុត​បាល់​ប៉ះ​បង្គោល​ទី​២​គ្រាប់​នៅ​ដើម​តង់​ និង​បាន​ធ្វើ​ការ​វាយ​បក​ដើម្បី​តាម​ស្មើ​ក្នុង​លទ្ធផល ២-២ របស់​ក្រុម Sam Allardyce បាន​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ​។
1
គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Jerman Defoe និង Steven Fletcher បាន​ជួយ​ឲ្យក្រុម Sunderland តាម​ស្មើ ក្រោយ​ពី​កីឡាករ Gerard Deulofeu និង Kone បាន​ធ្វើ​ឲ្យ​ក្រុម Everton នាំ​មុខ ២-០ ប៉ុន្តែ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​​ឯង និង​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​របស់់​ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​​រក្សា​ធ្វើ​ឲ្យក្រុម​ម្ចាស់​ផ្ទះ​គ្រប់​គ្រង​ទាំង​ស្រុង​ក្នុង​តង់​ទី​២​នៅមុនពេល Kone បាន​បំ​ពេញការ​រកគ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​៣​គ្រាប់​របស់​គេ​។ វា​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​ Everton បាន​ស៊ុត​បាល់​បញ្ចូល​ទី​៦​​គ្រាប់​ក្នុង​ការ​ប្រកួត​មួយ​ក្នុង​លីក បើ​គិត​ចាប់​តាំង​ពីការ​ទទួល​ជ័យ​ជម្នះ ៧-១ លើ​គូ​ប្រកួត​ដូច​គ្នា​នេះ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ហើយ​​ជ័យ​ជម្នះ​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុមរ​បស់​លោក Roberto Martinez ឡើង​ទៅ​ឈរក្នុង​ចំណាត់​ថ្នាក់​លេខ​៨​។ ក្រុម Sunderland នៅ​តែ​​ស្ថិតក្នុង​តំបន់​កាត់​ចោល​ដដែល​​ដោយ​ដេញ​តាមពីក្រោយ​ក្រុម​ស្ថិត​ក្នុង​​តំបន់​សុវត្ថិ​ភាព​២​ពិន្ទុ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia