​ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់ដែល​សកម្ម​ខាង​កាច់ក​ម៉ូតូ​

​ខេត្តមណ្ឌលគិរី​៖​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បង្ក្រាបបាន​ករណី​ចោរ​កាច់ក​ម៉ូតូ​យ៉ាងសកម្ម​នៅ​មណ្ឌលគិរី​បាន​ស្រី​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ប្រមូលបាន​ម៉ូតូ​ពីរ​គ្រឿង​។ ករណីនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រង់ចំណុច​ភូមិ​ពូ​ទ្រូ​ក្នុង សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា លោក​បាន​បញ្ជា​កម្លាំង​អាវុធហត្ថ​ខេត្ត​បើក​ប្រ​ត្តិ​ប​ត្ត​ការណ៍​ចុះ​ស្រាវជ្រាវ បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ដែល​ត្រូវ​ក្រុមចោ ខាងលើ​ធ្វើ​សកម្មភាព កាច់ក នឹង​កាត់​ច្រ​វ៉ា​ក់ កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ដែល​កើត​នៅ​ភូមិ​ចំការ​តែ នឹង​ភូមិ​មាន​លាភ ក្រុង​សែ​មនោ​រម្យ​ខេត្តមណ្ឌលគិរី ទើប​កម្លាំង​អាវុធហត្ថ​បានធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្ត នឹងមាន​ការចូលរួម​ពី​កម្លាំង​ប៉ូលិស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី សមត្ថកិច្ច​ឃាត់​បាន​បក្ស​ពួកចោ​ចំនួន​ម្នាក់ ព្រមទាំង​ម៉ូតូ​ពីរ​គ្រឿង ចំណែក​ជនសង្ស័យ​ពីរ​នាក់​ទៀត​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ស្រមោល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ យៀង សេង​ថៃ ភេទ​ស្រី​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ចំណែក​ជន​ស​ង្ស័​ពីរ​ទៀត​តាម​ចំលើយសារភាព​នៅ​ទី​បញ្ជាក​រដ្ឋា​ន​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ម្នាក់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ្ណ​ហើយ​ឈ្មោះ នី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ នៅ​ខេត្តព្រៃវែង​។ 

​គួរ​រំលឹក​ដែ​ថា កាល​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ក្រុង​សែន​មនោ​រម្យ កើតមាន​ករណី​កាច់ក ម៉ូតូ ចំនួន​២​ករណី ដែល​កើត​នៅ​ទីតាំង​ខុសគ្នា ដែល​ករ​ណ​ទី​1​កើត​នៅ​ភូមិ​ចំការ​តែ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ត្រូវបាន​ក្រុមចោ​ធ្វើ​សកម្មភាព​កាត់​ច្រ​វ៉ា​ក់​យក ម៉ូតូ សង​ស៊េរី​២០១៥​ដែលមាន​ម្ចាស់​ឈ្មោះ ឌឹ​ម ប៊ុនធឿន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ  និង​ករណី​ទី​២​កើត​នៅ​ភូមិ​មាន​លាភ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដែល​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ សឿ គីម​សាន ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​។​

 បច្ចុប្បន្ន​ម៉ូតូ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​យកមក​រក្សាទុក​ធ្វើការ​ស្រាវជ្រាវ មុន​ប្រគល់អោយ​ម្ចាស់​ម៉ូតូ​វិញ​៕

​ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់ដែល​សកម្ម​ខាង​កាច់ក​ម៉ូតូ​
​ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់ដែល​សកម្ម​ខាង​កាច់ក​ម៉ូតូ​
​ឃាត់ខ្លួន​ចោរ​ស្រី​ដៃ​ឆើត​ម្នាក់ដែល​សកម្ម​ខាង​កាច់ក​ម៉ូតូ​