​នារី​ម្នាក់​ត្រូវ​ចោរ​២​នាក់​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច ខណៈ​កំពុង​ឈប់​ស្តុ​ប​

​រាជធានី​ភ្នំពេញ​៖​ស្រី​ស្រស់ស្អាត​វ័យក្មេង​ម្នាក់ត្រូវ​ក្រុមចោរប្លន់​ពីរ​នាក់​វាយ​បី​ដៃ​ប្លន់​យក​ម៉ូតូ Suzuki let's មួយគ្រឿង​បានសម្រេច​ដោយ​សុវត្ថិភាព ខណៈ​កំពុងឈប់រង់ចាំ​ភ្លើងស្តុប​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​៨ និង​៤០​នាទី យប់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្ដាល​ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​តាម​រៀបរាប​ពី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ម៉ូតូ​ដែល​ចោរប្លន់​ម៉ាក Suzuki let's ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FI-8991 ។ នារី​រងគ្រោះ​បន្តថា មុន​កើតហេតុ​នាង​បាន​ទៅ​ញាំ​អី​បន្ទាប់ពី​ញុំ​ាំ​អី ហើយ​បាន​ត្រលប់​ទៅផ្ទះ នៅ​ម្តុំ​អង់​តែ​ន​ទួលគោក ដោយ​ជិះ​តាមផ្លូវ​លេខ​៧០ ខណៈ​មកដល់​ផ្លូវបំបែក​ភ្លើងស្តុប​មួយ នាង​ឈប់​រង់ចាំ​ភ្លើងស្តុប គ្រានោះ​ស្រាប់​តែមាន​ក្រុមចោរ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Step ពណ៌​ខ្មៅ​មក​ឈប់​អែប ភ្លាមៗ​នោះ បក្សពួក​ក្រុមចោរ​ម្នាក់ បាន​ដើរ​សំដៅ​មករក ហើយ​ស្រែក​គំរាមថា ឲ្យ​ម៉ូតូ​មក​អញ​តែ​នារី​រងគ្រោះ​មិនបាន​ឲ្យ ចោរ​ខឹង​បាន​វាយ​នាង​៣​ដៃ ពេលនោះ​ដោយសារ​នាង មាន​គ្នា​តែម្នាក់ឯង ភ័យ​ពេក​ពេល​ចោរ​វាយ ក៏​ព្រម​ប្រគល់​ម៉ូតូ​ឲ្យ​ក្រុមចោរ​នោះ យក​ជិះ​គេច​ចេញទៅ​បាត់ទៅ បន្ទាប់ពី​ក្រុមចោរ​យក​ម៉ូតូ​ទៅ​បាត់​ហើយ នារី​រងគ្រោះ​បានត្រឹមតែ​មក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​ស្រះចក​តែប៉ុណ្ណោះ​។​

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក បាន​ចុះទៅ​សួរនាំ​ភ្លាមៗ និង​នាំ​នារី​រងគ្រោះ​មកកាន់​ប៉ុស្តិ៍​ធ្វើការ​សួរនាំ ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុមចោរ​៕

​នារី​ម្នាក់​ត្រូវ​ចោរ​២​នាក់​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច ខណៈ​កំពុង​ឈប់​ស្តុ​ប​
​នារី​ម្នាក់​ត្រូវ​ចោរ​២​នាក់​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច ខណៈ​កំពុង​ឈប់​ស្តុ​ប​