វិធី ២យ៉ាងជួយឲ្យដើមទ្រូងឆាប់ធំដូចបំណង

ប្រសិនបើអ្នក​មិនសប្បាយចិត្ត​ចំពោះសម្រស់​ដើមទ្រូង​របស់អ្នក វាអាច​បណ្តាលឲ្យ​អ្នកមិនសុខស្រួល​ក្នុងចិត្ត។ គេបាន​និយាយ​ជាច្រើនដង​ច្រើន​សារថា វាពិត​មិនអាច​ធ្វើឲ្យ​ដើមទ្រូង​ស្រស់ស្អាត​ឡើងតាម​រយៈការ​ហាត់ប្រាណ និងប្រើ​ឱសថ​ធម្មជាតិ​បានឡើយ។
 
វិធី ២យ៉ាងជួយឲ្យដើមទ្រូងឆាប់ធំដូចបំណង
អ្នកបាន​ចំណាយពេលវេលា​ច្រើនដើម្បី​ធ្វើតេស្តវិធីសាស្ត្រ​ផ្សេងៗ គួបផ្សំជាមួយនឹង​វិធីសាស្ត្រ​ជាច្រើនទៀត តែមិនទទួល​បានលទ្ធផល​ល្អឡើយ។ អ្នកគិតថា វាមិនអាច​ទៅរួចទេ​មែន​ទេ? ពិតណាស់វា​មិនដូចតាមដែលអ្នក​គិតឡើយ។ ការធ្វើលំហាត់ប្រាណអាចជួយ​ឲ្យរូបរាងដើមទ្រូង​របស់អ្នកខុស​ប្លែកពីមុន។ ក្រៅពីការ​ហាត់ប្រាណ អ្នកអាច​ប្រើឱសថ​ធម្មជាតិ​ដែលអាច​ជួយរឹតបន្តឹងស្បែក​ដើមទ្រូង​របស់អ្នក, ជួយឲ្យ​តឹងណែនល្អ, ធាត់ទ្រលុកទ្រលន់។
ខាងក្រោមនេះ​ជាវិធីសាស្ត្រ ២យ៉ាងមានប្រសិទ្ធិភាព ដូច្នេះអាច​ចាប់ផ្តើមបាន៖
វិធីសាស្ត្រទី ១ ហាត់ប្រាណ
១. ដាក់ខ្លួន​ដេកលើបង់ (ប្រើគ្រែ ឬពូករបស់អ្នកក៏​បាន ប្រសិនបើអ្នក​គ្មានបង់)
២. កាន់ដុំដែកក្នុង​ដៃម្ខាងៗទម្ងន់ ៥ផោន
៣. លើកដៃរបស់អ្នកឡើងលើ​ត្រង់
៤. រួចដាក់​វាចុះទៅម្ខាងៗ​តាមដែល​អ្នកអាច ធ្វើដូចអ្នក​ជាយន្តហោះ
៥. ឥលូវ​លើកវាឡើង​ម្តងទៀត
៦. អនុវត្តម្តងហើយ​ម្តងទៀត
អ្នកត្រូវធ្វើលំហាត់ប្រាណបែប​នេះឲ្យបាន ៣ដងក្នុង ១ថ្ងៃ ម្តងៗ​ឲ្យបាន ១០។ លំហាត់ប្រាណនេះ​ជួយពង្រឹង​សាច់ដុំក្រោម​ដើមទ្រូង, លើដើមទ្រូង និង​តំបន់ក្រោមក្លៀក​របស់អ្នក។ ក្រោយ​រយៈពេលប្រហែល ១ខែ អ្នក​នឹងចាប់ផ្តើម​ឃើញ​ពីភាពខុសប្លែក។
វិធីសាស្ត្រទី ២ ឱសថធម្មជាតិធ្វើដោយ​ខ្លួនឯង
- ធាតុផ្សំតែ​មួយគត់គឺ ប្រេងអូលីវ។
- ដាក់ខ្លួនដេក​លើគ្រែ ដោយដាក់ខ្នើយក្រោមខ្នង​របស់អ្នក។ យកប្រេង​ដាក់លើបាតដៃ រួចញីបាតដៃទាំងពីរចូលគ្នា។ ប្រើដៃម្ខាងៗម៉ាស្សាថ្នមៗ​ជារង្វង់លើដើមទ្រូង​របស់អ្នក។ ម៉ាស្សា​ដើមទ្រូង​ម្ខាងៗឲ្យ​បាន ១០ដង។
ប្រសិនបើអ្នក​ប្រើប្រេងច្រើនពេក អ្នកអាចយកកន្សែងពោះគោ​ជូតចេញ ប៉ុន្តែត្រូវ​ទុកខ្លះ ព្រោះប្រេង​នេះធ្វើឲ្យស្បែក​របស់អ្នកកាន់តែតឹងណែន​ល្អ។ ធ្វើវិធី​នេះឲ្យ​បានយ៉ាង​ហោច​ណាស់ ៣ដងជារៀង​រាល់ថ្ងៃ នោះវានឹងធ្វើឲ្យ​ដើមទ្រូង​របស់អ្នកកាន់តែតឹងណែន​ល្អ៕
ដោយ៖ ដារ៉ា
ប្រភព៖ greenlifes

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធី ២យ៉ាងជួយឲ្យដើមទ្រូងឆាប់ធំដូចបំណង