Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត


Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត

កីឡាករ​វាយ​កូន​បាល់​ Roger Federer ​បាន​បំបាក់​គូ​ប្រជែង​ចាស់​​ Rafael Nadal ​ដើម្បី​​លើក​ពាន​ Swiss Indoors លើក​ទី​៧​​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ នា​ទីក្រុង​ Basel ​ប្រទេស​ស្វីស កាល​ពី​ម្សិល​មិញ។

 

Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត

 

Federer ដែល​ជា​កីឡាករ​លំដាប់​លេខ​៣​ពិភពលោក វ័យ​៣៤​ឆ្នាំ បាន​យក​ឈ្នះ​លើ​កីឡាករ​​លេខ​៧​ពិភពលោក​របស់​អេស្ប៉ាញ (Nadal) ដោយ​លទ្ធផល​ ៦-៣, ៥-៧,​ ៦-៣ និង​ប្រើ​ពេល​អស់​ជាង​២​ម៉ោង នៅ​​ជំនួប​គ្នា​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍ ATP ​នា​ទីក្រុង​ Basel។

 

នេះ​ជា​ពាន​រង្វាន់​​សរុប​លើក​ទី​៨៨​ ក្នុង​អាជីព​របស់ម្ចាស់​ជើងឯក Grand Slam ១៧សម័យ​រូប​នេះ។​ ប៉ុន្តែ​យ៉ាង​ណា ​​ក្នុង​ជំនួប​គ្នា​​៣៤​ដង រវាង​កីឡាករ​ជើង​ខ្លាំង​ទាំង​២​នេះ កីឡាករ​វ័យ​២៩​ឆ្នាំ Nadal ឈ្នះ​២៣​ដង ឯ Federer ឈ្នះ​១១​ដង៕

 

Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត

 

Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត

 

Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត

 

Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត

 

Federer ​បំបាក់​ Nadal ​លើក​ពាន​ទី​៧​នៅ​ស្រុក​កំណើត

 

-ចុចអាន៖ ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | dailymail