Song Seung Hun ត្រៀម​ខ្លួន​ក្លាយ​ជា​ឪពុក​រួច​​ជា​ស្រេច


Song Seung Hun ត្រៀម​ខ្លួន​ក្លាយ​ជា​ឪពុក​រួច​​ជា​ស្រេច

ការ​បញ្ចេញ​មតិ​របស់ Song Seung Hun ពី​រឿង​​ចង់​ក្លាយ​ជា​ឪពុក​ម្នាក់​បាន​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សន្និដ្ឋាន​ថា​តារា​សម្ដែង​រូប​នេះ​កំពុង​តែ​មាន​គម្រោង​រៀបការ​នៅ​ពេល​ខាង​មុខ។

 

Song Seung Hun ត្រៀម​ខ្លួន​ក្លាយ​ជា​ឪពុក​រួច​​ជា​ស្រេច

 

កាល​ពី​ថ្ងៃ​ទី ៣១ ខែ​តុលា កន្លង​ទៅ តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Song Seung Hun បាប​រៀបចំ​ការ​ជួប​ជុំ​មួយ​​ជាមួយ​អ្នក​គាំទ្រ​​របស់​ខ្លួន​​ជាង​ ២ពាន់​នាក់​នៅ​ទី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ តារា​សម្ដែង​វ័យ ៣៩ ឆ្នាំ បាន​និយាយ​ស្វាគមន៍​ទៅ​កាន់​ពួក​គេ​ថា “ខ្ញុំ​មិន​បាន​ជួប​អ្នក​គាំទ្រ​នៅ​តៃវ៉ាន់​យូរ​ណាស់​ហើយ។ ខ្ញុំ​ត្រេក​អរ​ណាស់​ដែល​បាន​ជួប​អ្នក​ទាំង​អស់​គ្នា។ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​មក​លេង​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ញឹក​ញាប់​ជាង​នេះ”។​

 

ផ្អែក​តាម​បណ្ដាញ​សារព័ត៌មាន​របស់​ប្រទេស​ចិន Song Seung Hun បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​សារភាព​ថា​ លោក​ចង់​មាន​កូន​ឆាប់​រហ័ស។

 

មិត្ត​ប្រុស​របស់​តារា​​ចិន Liu Yifei បាន​និយាយ​ថា “ខ្ញុំ​ចង់​​ក្លាយ​ជា​ឪពុក​ម្នាក់​ឲ្យ​បាន​ឆាប់​រហ័ស”។ ពេល​បាន​ឮ​ពាក្យ​សម្ដី​ទាំង​នេះ​របស់​តួ​រឿង “My Princess” អ្នក​គាំទ្រ​បាន​ឆ្ងល់​ថា​តើ​​អ្នក​ទាំងពីរ​មាន​គម្រោង​រៀប​​អាពាហ៍ពិពាហ៍​​នៅ​ពេល​ខ្លី​ខាង​មុខ​ ឬ​ក៏ Song Seung Hun គ្រាន់​តែ​ចង់​បញ្ចេញ​ពី​អារម្មណ៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​

 

គួរ​បញ្ជាក់​ផង​ដែរ Song Seung Hun និង​មិត្ត​ស្រី Liu Yifei បាន​ស្គាល់​​គ្នា​ក្រោយ​ពេល​​សហការ​​នឹង​គ្នា​ក្នុង​រឿង “The Third Way of Love” និង​ទទួល​ស្គាល់​ថា ពួក​គេ​ស្រលាញ់​គ្នា​កាល​ពី​ខែ​សីហា​មុន​នេះ៕

 

Song Seung Hun ត្រៀម​ខ្លួន​ក្លាយ​ជា​ឪពុក​រួច​​ជា​ស្រេច

 

 

ចុចអាន៖សៀវ ឡុងនី រក​ឃើញ​ម្ចាស់​បេះដូង​ជា​តារា​ល្បី​កូរ៉េ Song Seung Hun

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi